ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ឆ្នើម​ចិន​ម្នាក់​ដែល​លេង​អាជីព​នៅ​អេ​ស្ប៉ា​ញ​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

Wu Lei បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ចិនដីគោក​ដំបូង​គេ ដែល​ឆ្លង​វីរុស Covid-19 ខណៈ​ដែល​អឺរ៉ុប នៅ​តែ​បន្ត​តស៊ូ​ជាមួយនឹង​ការ​រាតត្បាត​ដ៏​សាហាវ​នៃ​វីរុស​នេះ​។ ​កីឡាករ Wu Lei…

Wu Lei បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ចិនដីគោក​ដំបូង​គេ ដែល​ឆ្លង​វីរុស Covid-19 ខណៈ​ដែល​អឺរ៉ុប នៅ​តែ​បន្ត​តស៊ូ​ជាមួយនឹង​ការ​រាតត្បាត​ដ៏​សាហាវ​នៃ​វីរុស​នេះ​។

​កីឡាករ Wu Lei បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម Espanyol គឺជា​កីឡាករ​បាល់ទាត់​ចិន​តែ​ម្នាក់​គត់​ដែល​លេង​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ហើយ​ការ​ធ្វើតេស្ត​វិជ្ជមាន​របស់​គេ ត្រូវ​បាន​បញ្ជាក់​ដោយ​សមាគម​បាល់ទាត់​ចិន (CFA) កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា « CFA ត្រូវ​បាន​ជូនដំណឹង​ដោយ​ក្លិប​បាល់ទាត់ Espanyol ថា​សមាជិក​ក្រុម​ជម្រើស​ជាតិចិន Wu Lei ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ផ្ទុក​វីរុស Coivd-19» ។

«​បច្ចុប្បន្ន កីឡាករ Wu កំពុង​ទទួល​ការ​ព្យាបាល​បន្ទាប់​ពី​បង្ហាញ​រោគ​សញ្ញា​ស្រាល ។ CFA កំពុង​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយកីឡាករ​ Wu ក៏​ដូច​ជា​ក្លិប Espanyol ។ យើង​នឹង​ផ្តល់​ជំនួយ​ចាំបាច់​ទាំងអស់​ដល់​គេ ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ដែល​វិវឌ្ឍន៍ ។ សង្ឃឹមថា Wu នឹង​ជា​សះស្បើយ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​។ សូម​អរគុណ​ចំពោះ​ការ​ព្រួយបារម្ភ​របស់​អ្នក​» ។

សូម​រំលឹក​ថា​ក្លិប​បាល់ទាត់ Espanyol បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា សមាជិក​៦ នាក់​មាន​ទាំង​កីឡាករ និង​បុគ្គលិក​ក្នុង​ក្រុម​របស់​ពួក​គេ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ផ្ទុក​វីរុស​នេះ​។ ខណៈ​ដែល​ស្ថានីយ​វិទ្យុ​អេ​ស្ប៉ា​ញ Cadena Cope បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា កីឡាករ Wu ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ឆ្លង​វីរុស​ចំនួន ៤​នាក់​ក្នុង​ក្លិប​នេះ​ផង​ដែរ ៕ (ដកស្រង​ចេញពី scmp)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ