ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ តែអនុញ្ញាត​ឱ្យ​​យានយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម បាន​ប្រកាស​បិទទ្វារ​ជា​បណ្តោះអាសន្ន​ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ប៉ុន្តែ​អនុ​ញ្ញាត​អោយ​យានយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ប៉ុណ្ណោះ ។ ការ​ប្រកាស​បិទ​មិន​អោយធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណ្តោះ​ច្រក​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចមនេះ​បាន​ធ្វើ​ឡើង​ដោយ​ឯកភាព​រវាង​អាជ្ញាធរ​ខេត្ត​ប្រទេស​ទាំង​ពីរ ក្រោម​ការ​ជួប​សម្រប សម្រួល​គ្នា​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១…

ខេត្តឧត្តរមានជ័យ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម បាន​ប្រកាស​បិទទ្វារ​ជា​បណ្តោះអាសន្ន​ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ប៉ុន្តែ​អនុ​ញ្ញាត​អោយ​យានយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ប៉ុណ្ណោះ ។

ការ​ប្រកាស​បិទ​មិន​អោយធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណ្តោះ​ច្រក​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចមនេះ​បាន​ធ្វើ​ឡើង​ដោយ​ឯកភាព​រវាង​អាជ្ញាធរ​ខេត្ត​ប្រទេស​ទាំង​ពីរ ក្រោម​ការ​ជួប​សម្រប សម្រួល​គ្នា​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ ភាគី​ខាង​កម្ពុជា​ដឹកនាំ​ដោយ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ជួប​ជាមួយ​លោក កៃ​សន កង​ឆ្លាត អភិបាលខេត្ត​សុរិន្ទ នា​បរិវេណ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម ស្ថិត​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ខាង​ថៃ​ស្រុក​កាប់​ឈើ ខេត្ត​សុរិន្ទ​។

ក្នុង​ការ​ជួប​ប្រជុំ​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រកាស​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​អូរ​ស្មាច់​បណ្តោះអាសន្ន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០២០ ដោយ​មិន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ឡើយ ហើយ​ខាង​ភាគី​ថៃ ហាម​មិន​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឡើយ ដោយ​អនុញ្ញាត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​បាន​។ ដោយឡែក​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ដំណើរ​ជា​ធម្មតា​ដដែល​។

ក្នុង​នោះ​ដែរ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​បិទ​បណ្តោះអាសន្ន និង​បាន​ព្រមព្រៀង​គ្នា​ជា​រួម​ចំនួន​៤​ចំណុច​ដូច​ជា ៖ ១-​ឯកភាព​រួម​សហការ​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​ដែន ២-​សម្រប​សម្រួលការ​ឆ្លង​ដែន​ដល់​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ លើកលែងតែ​ជំងឺ​កូ​វី​ដ​-១៩ ៣-​សហការ និង​សម្របសម្រួល​ដល់​ការ​ឆ្លង​ដែន​ចេញ ចូល​ទំនិញ​មាន​លក្ខណៈ​ពាណិជ្ជកម្ម និង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​នៃ​ប្រទេស​ទាំង​ពីរ និង​៤-​បន្ត​ទំនាក់ទំនង និង​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាប់​ជា​ប្រចាំ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ