ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ​នឹង​បិទ​ច្រករបៀង​១៥​កន្លែង​ក្នុង​ខេត្ត​ស្រះ​កែវ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ប្រភព​ព័​ត៍​មាន​ពី​ថៃ​បាន​ឲ្យ​ដឹង​ថា ច្រករបៀង​ចំនួន​១៥​កន្លែង​ក្នុង​ខេត្ត​ស្រះ​កែវ គឺ​ភាគី​ថៃ​នឹង​បិទ​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០២០​លើកលែងតែ​ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ​ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​។ តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា កា​ប្រកាស​បិទ​ច្រក​ទាំងអស់​ខាងលើ​គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ប្រជុំ​មួយ​របស់​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​កាលពី​រសៀល​ថ្ងៃ​ទី​២០…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ប្រភព​ព័​ត៍​មាន​ពី​ថៃ​បាន​ឲ្យ​ដឹង​ថា ច្រករបៀង​ចំនួន​១៥​កន្លែង​ក្នុង​ខេត្ត​ស្រះ​កែវ គឺ​ភាគី​ថៃ​នឹង​បិទ​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០២០​លើកលែងតែ​ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ​ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា កា​ប្រកាស​បិទ​ច្រក​ទាំងអស់​ខាងលើ​គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ប្រជុំ​មួយ​របស់​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​កាលពី​រសៀល​ថ្ងៃ​ទី​២០ មីនា ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ច្រក​ដែល​ភាគី​ថៃ​ត្រូវ​បិទ​ទាំងនេះ​រួម​មាន​ច្រក​ខៅ​ឌី​ន​ក្នុងស្រុក​ខ្ល​ង​ហាត​ឈម​ទឹកដី​កម្ពុជា​ច្រក​អន្តរជាតិ​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​, ច្រក​តំបន់​ណ​ង​ព្រឺ​ក្នុងស្រុក​អារញ្ញ​ឈម​ទឹកដី​កម្ពុជា​ច្រក​តំបន់​ម៉ា​ឡៃ និង​ច្រក​តំបន់​តាប់​ប្រា​យ៉ា​ក្នុងស្រុក​តាប​ប្រា​យ៉ា​ឈម​ទឹកដី​កម្ពុជា​ច្រក​តំបន់​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក​។

ទោះជា​យ៉ាងណា ច្រក​អន្តរជាតិ​ខ្ល​ង​លឹ​ក​ក្នុងស្រុក​អារញ្ញ​ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ភាគី​ថៃ​មិន​បិទ​ទេ​គឺ​ឲ្យ​ដំណើរការ​ជា​ធម្មតា ។ ការ​បិទ​ច្រក​ទាំងអស់​ខាងលើ​ភាគី​ថៃ​អះអាង​ថា​ដើម្បី​ការពារ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​។

ជុំវិញ​ប្រភព​ព័​ត៍​មាន​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​កា​អត្ថាធិប្បាយ​ពី​លោក​អ៊ុំ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល លោក​ប្រាប់​ថា​ជាប់រវល់ បន្ទាប់​មក​ក៏បិទ​ទូរស័ព្ទ​។

ទោះជា​យ៉ាងណា មន្ត្រី​ការ​យា​ល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​មួយ​រូប​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា​នេះ​ថា ភាគី​ថៃ​បាន​ជូនដំណឹង​ករណី​បិទ​ច្រករបៀង​ចំនួន​១៥​ក្នុង​ខេត្ត​ស្រះ​កែវ​មែន បើសិន​ករណី​ចាំបាច់​ដែល​ការ​ជូនដំណឹង​នេះ​កាលពី​ថ្ងៃ​ទី​១៩ មិ​នា ឆ្នាំ​២០២០​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ថ្ងៃ​ទី​២២ មិ​នា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្តបន្ទាយមានជ័យ​នឹង​ជួប​ប្រជុំ​គ្នា​ជាមួយ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ស្រះ​កែវ​លើ​ទឹកដី​ថៃ​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ដើម្បី​រក​ដំណោះស្រាយ​។

តាម​ប្រភព​ដាច់​ដោយឡែក​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក​ប្រាប់​ថា ភាគី​ថៃ​បាន​ជូនដំណឹង​ករណី​បិទ​ច្រក​តំបន់​តាប​ប្រា​យ៉ា​ក្នុងស្រុក​តាប​ប្រា​យ៉ា​ឈម​ច្រក​តំបន់​បឹង​ត្រកួន​រួច​ហើយ​។

គួរ​បញ្ជាក់​ថា ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ក៏ត្រូវ​បាន​ភាគី​កម្ពុជា​បិទ​ទាំងអស់​ផង​ដែរ​លើកលែងតែ​ច្រក​តំបន់​ចំនួន​២ និង​ច្រក​អន្តរជាតិ​១​គឺ​ច្រក​តំបន់​ម៉ា​ឡៃ ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ