ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីតា​លី ៖ មួយ​ថ្ងៃ​អ្នក​បាត់បង់​ជី​វីត​ដល់​ទៅ​ជិត​៨០០​នាក់

4 ឆ្នាំ មុន

អ៊ី​តា​លី ៖ មន្ត្រី​ផ្លូវការ​របស់​ប្រទេស​អ៊ី​តា​លី បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បាន​ឡើង​ដល់ ៧៩៣​នាក់ ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ថ្នាក់​ជាតិ​ឡើង​ដល់​៤៨២៥​នាក់​។…

អ៊ី​តា​លី ៖ មន្ត្រី​ផ្លូវការ​របស់​ប្រទេស​អ៊ី​តា​លី បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បាន​ឡើង​ដល់ ៧៩៣​នាក់ ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ថ្នាក់​ជាតិ​ឡើង​ដល់​៤៨២៥​នាក់​។ នេះ​គឺ​មាន​ន័យ​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​កាលពី​ម្សិលមិញ​ឡើង​បាន ១៩.៦% នៃ​ចំនួន​អ្នក​បាត់បង់​ជីវិត​ទាំងអស់​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​អ៊ី​តា​លី បាន​យកឈ្នះ​លើ​ប្រទេស​ចិន ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​អ្នក​បាត់បង់​ជីវិត ច្រើន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។

ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល បាន​និយាយ​ថា ចំនួន​ករណី​សរុប​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​បាន​កើនឡើង​ដល់ ៥៣៥៧៨ ពី ៤៧០២១​នាក់ ដែល​កើនឡើង ១៣.៩%​។

តំបន់​ភាគ​ខាងជើង​ដែល​រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ គឺ Lombardy ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​នៅឡើយ ដោយ​មាន​មនុស្ស​បាត់បង់​ជីវិត ៣០៩៥​នាក់ និង អ្នក​ឆ្លង ២៥៥១៥​ករណី​។

ករណី​អ្នកជា​ពី​ជំងឺ​នេះ គឺ​មាន​ចំនួន ៦០៧២​នាក់ កាលពី​ថ្ងៃ​សៅរ៍ បើ​ប្រៀប​ជាមួយនឹង​កាលពី​ថ្ងៃ​មុន​នេះ ដែល​មាន​ចំនួន​៥១២៩​នាក់​។ ពេល​នេះ​មាន​អ្នក​ជំ​អឺ​២៨៥៧​នាក់ ស្នាក់​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ធ្ងន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ indiatoday (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ