ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចិន Jack Ma ប្រកាស​ថា នឹង​ជួយ​ដល់​កម្ពុជា និង៩​ប្រទេស​ទៀត

4 ឆ្នាំ មុន

ប្រទេសចិន​ ៖ ស្ថាបនិក​ក្រុមហ៊ុន Alibaba និង​ជា​មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​អ្នកមាន​បំផុត​នៅ​អាស៊ី លោក Jack Ma បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​បរិច្ចាគ​សំភារៈ​ចាំបាច់​ដល់​ប្រទេស​ចំនួន​១០…

ប្រទេសចិន​ ៖ ស្ថាបនិក​ក្រុមហ៊ុន Alibaba និង​ជា​មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​អ្នកមាន​បំផុត​នៅ​អាស៊ី លោក Jack Ma បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​បរិច្ចាគ​សំភារៈ​ចាំបាច់​ដល់​ប្រទេស​ចំនួន​១០ នៅ​អាស៊ី​ខាងត្បូង​និង​អាស៊ី​អាគ្នេយ៍​។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​លើ Twitter របស់​លោក Jack Ma ដែល​បាន​សរសេរ​ថា​៖ «អាស៊ី​! យើង​នឹង​បរិច្ចាគ​ការ​ផ្គត់ផ្គង់​បន្ទាន់ (​ម៉ាស់​ចំនួន ១.៨​លាន, គ្រឿង​ធ្វើតេស្ត​រក​វីរុស ២១០០០០​គ្រឿង, សម្លៀក​បំពាក់​ការពារ​ចំនួន ៣៦០០០​គ្រឿង, ឧបករណ៍​ជំនួយ​ដង្ហើម និង​ប្រដាប់​វាស់​សីតុណ្ហភាព​) ទៅ​ឱ្យ​ប្រទេស​អា​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស កម្ពុជា ឡាវ ម៉ា​ល់​ឌី​វ ម៉ុង​ហ្គោ​លី មី​យ៉ា​ន់​ម៉ា នេ​ប៉ា​ល់ ប៉ា​គី​ស្ថាន និង ស្រី​លង្កា​រ។ ការ​ដឹក​ជញ្ជូន​ឱ្យទាន់​ចិត្ត​គឺ​មិនមែន​ងាយស្រួល​ទេ តែ​យើង​នឹង​ធ្វើ​វា​ឱ្យ​បាន​»។​

ឥណ្ឌា​គឺជា​ប្រទេស​អាស៊ី​ខាងត្បូង​តែ​មួយ​គត់​ដែល​មិន​មាននៅ​ក្នុង​បញ្ជី​នេះ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នា​ពេល​ថ្មី​ៗ​នេះ​លោក Jack Ma បាន​និយាយ​ថា​៖ «ជម្ងឺ​រាតត្បាត​ដែល​យើង​ប្រឈម​មុខ​សព្វថ្ងៃ មិន​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រទេស​ណាមួយ​តែឯង​ទៀត​ទេ​»។

ប៉ុន្តែ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក Jack Ma បាន​ប្រកាស​ពី​ការ​បរិច្ចាគ​បែប​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ថ្មី​ៗ​នេះ​លោក​បាន​ប្រកាស​ថា លោក​នឹង​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​មេរោគ​ចំនួន​៥០០០០០ និង ម៉ាស់​ចំនួន ១​លាន ដល់​សហរដ្ឋអាមេរិក និង​បាន​ជម្រុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សុខភាព​។

ក្រៅពី​នេះ​គំនិត​ផ្តួចផ្តើម​របស់​លោក Jack Ma ដែល​ជា​ការ​សហការ​គ្នា​រវាង​សប្បុរសធម៌​ឯកជន​របស់​លោក និង​មូលនិធិ​អា​លី​បា​បា​ថ្មី​ៗ​នេះ បាន​បរិច្ចាគ​សំភារៈ​សង្គ្រោះ​ដល់​តំបន់​នានា​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ អុីតា​លី អុី​រ៉​ង់ និង អេ​ស្ប៉ា​ញ​៕ (យោង​តាម​ប្រភពពី indiatoday )(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ