រឿងជំនឿមានហេតុផលនេះមិនដែលកើតនៅជាមួយនឹងបុគ្គលល្ងិតល្ងង់អាប់ឥតប្រាជ្ញាមានចិត្តអកុសលនោះទេ គឺកើតនៅតែក្នុងអ្នកឆ្លាតវៃ ជាមនុស្សល្អតែប៉ុណ្ណោះ ។ ជំនឿមានហេតុផលនេះមាន៤យ៉ាងគឺ៖
១- ការជឿលើកម្ម គឺជឿថា បាបកម្មជាអំពើញ៉ាំងសត្វលោកឲ្យថោកទាប កុសលកម្ម ជាអំពើញ៉ាំងសត្វលោកឲ្យប្រសើរថ្លៃថ្នូរ ខ្ពង់ខ្ពស់ ។
២- ជឿលើផល គឺជឿថា សុខ ទុក្ខ កម្មអាក្រក់ ល្អគ្រប់ប្រការដែលខ្លួនទទួលគឺជាផលរបស់កម្មចាស់ដែលខ្លួនធ្លាប់បានធ្វើហើយ មិនមានអ្នកណាធ្វើជំនួសនោះទេ ។
៣- ជឿថាសត្វលោកមានកម្មជារបស់ខ្លួន គឺថាកម្មដែលសត្វបានធ្វើហើយទោះបីជាល្អក្ដី អាក្រក់ក្ដី តែងជាប់ទៅតាមសត្វលោកនោះជានិច្ច ដូចស្រមោលអន្ទោលតាមប្រាណ ។
៤- ជឿការត្រាស់ដឹងរបស់ព្រះតថាគត គឺជឿថា ព្រះអង្គជាអរហន្តដ៏ប្រសើរ ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ។
ការជឿដែលចាត់ចូលក្នុងជំនឿត្រឹមត្រូវនេះ គឺសំដៅដល់ការជឿក្នុងរឿងដែលមានហេតុពិតៗ មិនមែនជាការជឿក្នុងរឿងភ្ញាក់ផ្អើលនោះឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ