ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ជួប​គ្រោះ ក្រោយ​លើក​ដែក​ទីប​ទល់​ខ្សែភ្លើងប៉ះចំខ្សែភ្លើងស្រាត​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល បន្ទាប់​ពី​ជន​រង​គ្រោះ​នាំ​គ្នា​លើក​ដែក​ទីប​ទល់​ខ្សែភ្លើង ស្រាប់តែ​រលំ​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល បន្ទាប់​ពី​ជន​រង​គ្រោះ​នាំ​គ្នា​លើក​ដែក​ទីប​ទល់​ខ្សែភ្លើង ស្រាប់តែ​រលំ​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ឈ្មោះ ចិ សុខ​ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ចំណែក​អ្នក​រង​របួសធ្ងន់​ឈ្មោះ ស្រី សុគន្ធ ហៅ​កុយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ដោយឡែក​អ្នក​រង​របួសស្រាល​ឈ្មោះ ហុង​សុខ​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ទាំង​បី​នាក់​បាន​យក​ដែក​បំពង់​ទីប​ក្នុង​គោលបំណង​ទល់​ខ្សែភ្លើង​របស់​ខ្លួន ​ស្រាប់តែ​ដែក​នោះ​ក៏​ដួល​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត ដែល​មាន​ចរន្តអគ្គិសនី​រាប់​ពាន់​វ៉ុល បណ្ដាល​ឲ្យ​ឆក់​បាត់បង់​ជីវិត​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​បញ្ជាក់​ថា​បុរស​ខាងលើ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន រួច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ