ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​ក្លិប AC Milan និង​កូនប្រុស​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ AC Milan បាន​ប្រកាស​ថា​វីរបុរស​ក្លិប ដែល​បច្ចុប្បន្ន​ជា​នាយក​បច្ចេកទេស​លោក Paolo Maldini និង​កូនប្រុស​របស់​លោក​ឈ្មោះ Daniel បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស…

ក្លិប​បាល់ទាត់ AC Milan បាន​ប្រកាស​ថា​វីរបុរស​ក្លិប ដែល​បច្ចុប្បន្ន​ជា​នាយក​បច្ចេកទេស​លោក Paolo Maldini និង​កូនប្រុស​របស់​លោក​ឈ្មោះ Daniel បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។

អតីត​ខ្សែការពារ​ក្លិប AC Milan និង​ជម្រើសជាតិ​អុី​តា​លី រួម​និង​កូនប្រុស​វ័យ​១៨ ឆ្នាំ​របស់​លោក ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ឈុត​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​អស់​រយៈពេល ២​ស​ប្តា​ហ៍​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស Covid-19 នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។

សេចក្តីថ្លែងការណ៍​របស់​ក្រុម AC Milan បាន​បញ្ជាក់​ថា «​ក្លិប AC Milan សូម​បញ្ជាក់​ថា​លោក Paolo Maldini នាយក​បច្ចេកទេស​របស់​ក្លិប បាន​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ម្នាក់ ដែល​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 ទើប​បណ្តាល​ឱ្យ​រូប​លោក​ឆ្លង​វីរុស​នេះ​។ កូនប្រុស​របស់​លោក Daniel ដែល​ជា​កីឡាករ​នៅ​ក្នុង​ក្រុម​យុវជន​របស់ AC Milan ដែល​កាលពីមុន​ធ្លាប់​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ ក៏​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​ផង​ដែរ​»​៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ