ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dybala ក្លាយជា​កីឡាករ​ទី​៣​ក្នុង​ក្លិប Juventus ដែល​ឆ្លង Covid-19

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​របស់​ក្រុម​សេះបង្កង់ Juventus កីឡាករ Paulo Dybala បាន​បញ្ជាក់​ថា​គេ និង​មិត្ត​ស្រី Oriana Sabatin បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស…

ខ្សែប្រយុទ្ធ​របស់​ក្រុម​សេះបង្កង់ Juventus កីឡាករ Paulo Dybala បាន​បញ្ជាក់​ថា​គេ និង​មិត្ត​ស្រី Oriana Sabatin បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 ទោះបីជា​បច្ចុប្បន្ន​មិន​មាន​រោគ​សញ្ញា​ណាមួយ​កើតឡើង​ក៏​ដោយ​។

កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​វីរុស​នេះ​កាលពី​ស​ប្តា​ហ៍​មុន ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ។

Dybala បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា «​សួស្តី​អ្នក​រាល់គ្នា ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​យើង​បាន​ទទួលលទ្ធផល​សម្រាប់​ការ​ធ្វើតេស្ត Covid-19 ហើយ​ទាំង Oriana និង​ខ្ញុំ​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​» ។

សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Juventus ក៏​បាន​សរសេរ​ដែរ​ថា «Paulo Dybala បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​វេជ្ជសាស្ត្រ​ដែល​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​សម្រាប់​វីរុស Covid-19» ។

សូម​បញ្ជាក់​ថា Dybala គឺជា​កីឡាករ​ទី​៣ របស់​ក្រុម Juventus ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​ឆ្លង​នេះ បន្ទាប់​ពី​កីឡាករ Daniele Rugani និង Blaise Matuidi​។

ក្រុម​សេះបង្កង់ Juventus មិន​ទាន់​វិល​ត្រឡប់​មក​កាន់ការ​ហ្វឹកហាត់​វិញ​នៅឡើយ​ទេ ខណៈ​ដែល​លី​គ Serie A ក៏​ដូច​ជាលី​គជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក បាន​ផ្អាកទាំងស្រុង ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ