ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​ក្លិប Real Madrid ទទួលមរណភាព​ក្នុង​វ័យ​៧៦​ឆ្នាំ ក្រោយ​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

អតីត​ប្រធាន​ក្លិប Real Madrid លោក Lorenzo Sanz បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​៧៦​ឆ្នាំ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ច្រើន​ថ្ងៃ ក្រោយ​ធ្វើតេស្ត​មាន​ផ្ទុក​វីរុស…

អតីត​ប្រធាន​ក្លិប Real Madrid លោក Lorenzo Sanz បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​៧៦​ឆ្នាំ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ច្រើន​ថ្ងៃ ក្រោយ​ធ្វើតេស្ត​មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC​។

លោក Lorenzo Sanz ធ្លាប់​ជា​ប្រធាន​ក្លិប Real Madrid អំឡុង​ឆ្នាំ ១៩៩៥-២០០០ ដែល​ជា​រយៈពេល​មួយ​ដែល​ក្រុម​អធិរាជ​ស​ឈ្នះ​ពានរង្វាន់ Champions League ចំនួន​២​ដង​។

កូនប្រុស​របស់​លោក​គឺ Lorenzo Sanz Duran បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា «​ឪពុក​ខ្ញុំ​ទើបតែ​ទទួលមរណភាព​» ។

«​គាត់​មិន​សម​នឹង​ទទួល​បានការ​បញ្ចប់​តាម​របៀប​នេះ​ទេ​។ គាត់​ជា​មនុស្ស​ល្អ​បំផុត​ក្លាហាន និង​ឧស្សាហ៍​ព្យាយាម​បំផុត ដែល​ខ្ញុំ​បានឃើញ​នៅ​ក្នុង​ជីវិតរបស់ខ្ញុំ​។ គ្រួសារ​របស់​គាត់ និង Real Madrid គឺ​សំខាន់​ណាស់​សម្រាប់​គាត់​» ។

ក្រោម​ការ​ដឹកនាំ​របស់​លោក បាន​ចុះហត្ថលេខា​លើ​កីឡាករ​ល្បី​ដូច​ជា Roberto Carlos, Clarence Seedorf និង Davor Suker ។ លោក​បាន​ចាញ់​លោក Florentino Perez ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រធាន​ក្លិប​ក្នុង​ឆ្នាំ ២០០០ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ