ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 កម្ពុជារក​ឃើញ​២​ករណី​ថ្មី ខ​ណៈ​ព្យាបាល​ជា​សះស្បើយ​ស្ត្រី​អង់គ្លេសម្នាក់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​នា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ យោង​តាម​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រក​ឃើញ ២​ករណី​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​នា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ យោង​តាម​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រក​ឃើញ ២​ករណី​បន្ថែម​ទៀត លើ​ភ្ញៀ​ល​ទេសចរណ៍​ជនជាតិ​បារាំង​២​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ (COVID-19) នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​កើន​ដល់​៥៣​នាក់​ហើយ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ក៏​បាន​បញ្ជាក់​ផង​ដែរ ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ ជា​ជន​ពិការ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ផង​ដែរ ដោយ​ធ្វើតេស្ត​ចំនួន​២​ដង អវិជ្ជមាន ហើយ​គ្រោង​នឹង​ឲ្យ​ចេញពី​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល​ភ្នំពេញ នៅ​ថ្ងៃស្អែក​នេះ ។

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ