ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួន​ខ្លាំង ព្រោះ​​ចាញ់បោកប្រុស​ស្នេហ៍


រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​សម្តែង​ការ​ខកចិត្ត​ ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ភ្ជាប់​ជាមួយ​សារ​ធាតុ​ញៀន​ប្រមាណ​ជា​កន្លះ​គីឡូក្រាមដោយនាងនិយាយ​ថា បាន​​ចាញ់បោក​ប្រុស​ម្នាក់​អស់ទាំង​ខ្លួន​បង់​ទាំង​ប្រាណ ត្រូវ​ជាប់​ខ្នោះ ​ព្រោះ​ប្រុស​ម្នាក់​នោះ​បាន​យក​គ្រឿងញៀន​មក​ផ្ញើ​ទុក​ឲ្យ​ជួយ​លក់ ហើយ​រូបគេ​បាន​គេចខ្លួន​បាត់ ។ កម្លាំង​សមត្ត​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បើក​កិច្ច​ប្រតិ​បត្តិការ​បង្ក្រាប​ករណីរក្សា​ទុក​.​ដឹក​ជញ្ជូន ជួញដូរ​គ្រឿង ញៀន​ដោយ​ខុសច្បាប់​មួយ​ករណី កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ផ្សារ​ដើម​គរ តាម​បណ្តោយ​​មហាវិថី​ម៉ៅ​សេង​ទុង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រតិបត្តិការបង្ក្រាប គឺដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស្រី សុ​វ​ណ្ណា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿ ង​ញៀន ដោយ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លទ្ធផល សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់​ខ្លួ ន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃ​ន ស្រី​នាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ នឹង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ដកហូត​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ៥៩៨.៨១ ក្រាម (​ជា​កន្លះ​គីឡូ​) ។

បើ​តាម​មន្ត្រី​នគរ បាល​ដែល​បាន​ចូលរួម​ប្រ​តិ​បត្ត​ការ​នេះ​បង្ហើប​ឲ្យ​ដឹ​ថា សមត្ត​កិច្ច​យើង​មានកា រ​យឺតយ៉ាវ​បន្តិច ម្លោះ​ត្រូវ​ចាប់​បាន​ឈ្មួញ​គ្រឿង​ដ៏​ធំ​ម្នាក់​ដែល​គេ​យក​មក​ប្រគ ល់​ឲ្យ​នារី​ម្នាក់​នេះ ។ សមត្ត​កិច្ច​បន្ត​ថា ជនសង្ស័យ​រូប​នោះ​ហាក់បីដូចជា​ដឹង ខ្លួន​មុន នៅ​ពេល​ប្រគល់​ថ្នាំ​ញៀន​ឲ្យ​បក្សពួក​ហើយ​ក៏​គេចខ្លួន​បាត់ ខណៈ​កម្លាំង​សមត្ត​កិច្ច​មិន​ទាន់​ទៅ​ដល់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​.​កុក​តែងតែ​ភ្លេច​ជង់ ចំណែក​ជង់​នៅ​រង់ចាំ​កុក​ជា​និច្ច (​ពោល​គឺ​ជន​ប្រព្រឹត្ត​បទល្មើស​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ទេ​) នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ ឡឹ​ក វណ្ណៈ នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន ដែល​ធ្លាប់​ក្រើនរម្លឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​មានការ​ព្យាយាម​បង្ក្រាប​បទល្មើស​តាម​រូបភាព​ដូច​ភ្លៀងរលឹម ។

ជនសង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ