ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន SsangYong បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ម៉ាក TIVOLI ជា​ផ្លូវការ​ត្រៀម​វាយលុក​ទីផ្សារ រថយន្ត​ធុន​តូច​ប្រភេទ SUV នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SsangYong ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​លក់​រថយន្ត​ស៊េរី​ថ្មី នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​អតិថិជន​ជា​ច្រើន ទទួលស្គាល់​លើ​គុណភាព បច្ចេកវិទ្យា​ទំនើប​ៗ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SsangYong ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​លក់​រថយន្ត​ស៊េរី​ថ្មី នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​អតិថិជន​ជា​ច្រើន ទទួលស្គាល់​លើ​គុណភាព បច្ចេកវិទ្យា​ទំនើប​ៗ ជាមួយ​ភាព​ទាន់សម័យ និង​សុវត្ថិភាព​ខ្ពស់ ។ ដោយសារ​តែ​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​សក្តានុពល​នៃ​រថយន្ត​ប្រភេទ SUV ខ្នាត​តូច​នៅ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​តម្រូវការ ដូច្នេះ​កាល​ថ្ងៃ​ទី ២០​ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុន​បាន​ធ្វើការ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ការ​តាំង​បង្ហាញ រថយន្ត​ប្រភេទ SUV ខ្នាត​តូច​ក្រោម​អធិបតីភាព​លោក​អគ្គនាយក SsangYong LEE JAEHOO នាយក​ប្រតិបត្តិ អ្នកស្រី MAO KUNTHEA និង​ប្រធាន​ផ្នែក លោក PARK KUENBAEK ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត SsangYong បានអោយ ដឹង​ថា រថយន្ត TIVOLI ដែល​បាន​តាំង​បង្ហាញ​នៅ​ល្ងាច​នោះ ជា​រថយន្ត​បែប​តូច​ច្រឡឹង​គួរ ឲ្យ​ស្រឡាញ់​ជាមួយនឹង​ចំណុច​ទាក់ទាញ​ជា​ច្រើន ជា​ពិសេស គឺ​មាន​ច្រើន​ពណ៌​សម្រាប់ ឱ្យ​ជ្រើសរើស​ដើម្បី​បំពេញ​នូវ​ចំណូលចិត្ត​អ​ថិ​តិ​ជន ហើយ​ជា​រថយន្ត​ដែល​លក់ដាច់​បំផុត រយៈពេល ៥​ឆ្នាំ​ជាប់​ៗ​គ្នា​នៅ​ឯ​ប្រទេស​កូរ៉េ ។

រថយន្ត​ម៉ូ​ដែល​ថ្មី​នេះ ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​អតិថិជន​យុវវ័យ​គ្រប់​រូប ដែល​និយម ចូល​ចិត្ត​ភាព​ទាន់សម័យ ឡូយឆាយ ជា​ពិសេស​សម្រាប់​និស្សិត​សាកលវិទ្យាល័យ និង សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ដែល​ទើបតែ​រៀប​ការ ក៏​ដូច​ជា​គ្រួសារ​តូច​ជាដើម ។

TIVOLI មាន​ភាព​ប្រណីត​ទាំង​ការ​រចនា​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ លើស​ពី​នេះ​ទៀត
រថយន្ត​នេះ​បាន​បំពាក់​មក​នូវ Options ទំនើប​ៗ ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា Mercedes Benz ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់តែ​មាន​សុវត្ថិភាព ប្រកប ដោយ​ទំនុកចិត្ត ។ រថយន្ត​នេះ​មាន​ចំណុច​ទាក់ទាញ់​មួយ​ចំនួន​ទៀត​ដែល​កំពុង​តែ​អង្រួន​ចិត្ត​អតិថិជន ក្នុង នោះ​វា​មាន​ម៉ាស៊ីន​សាំង 1.5 Turbo, ភ្លើង​ស៊ី​ញ៉ូ LED ដ៏​ទាក់ទាញ​, អំ​ពូ​ល LED Head Lamp, កង់​ឡាន​ចំណិត​ពេជ្រ​ដ៏​ទាន់សម័យ​, អេ​ក្រង់​ដ៏​ឡូយឆាយ ទំហំ 10.25 Digital Cluster ជាមួយនឹង​កៅអី​ខ្យល់​ចេញចូល​សម្រាប់​កៅអី​អ្នកបើកបរ និង​កៅអី​អ្នក​ធ្វើ​ដំណើរ មុខក្រោយ ។ អ្វី​ដែល​លេចធ្លោ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មាន​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន សម្រាប់​ជ្រើសរើស​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន ។

ក្រៅពី​មាន​រាង​តូច​ច្រឡឹង​ដែល​ផ្តល់​ជូន​អតិថិជន រថយន្ត​ម៉ូ​ដែល​ថ្មី​នេះ ក៏​មាននូវ​ចំណុច សំខាន់​ៗ ៦​យ៉ាង​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​ដូច​ជា ១. កម្លាំង​ខ្លាំង​អស្ចារ្យ​ដែល​ជា​បច្ចេកវិទ្យា របស់ Mercedes Benz ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ។ ២. សុវត្ថិភាព​ខ្ពស់ អស្ចារ្យ​ដោយ​គ្រោងឆ្អឹង​រឹង​មាំ​ធន់​, ពោង​សុវត្ថិភាព​ចំនួន ៦ បច្ចេកវិទ្យា​មក​ពី​អា​ឡឺ​ម៉​ង់ ។ ៣. ម៉ូ​ដ​ទំនើប​អស្ចារ្យ ឡូយឆាយ​ទាន់សម័យ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​ជា​ពិសេស ស័ក្តិសម​ជាមួយ​យុវវ័យ​គ្រប់​រូប ។

៤. ដាក់​អីវ៉ាន់​បាន​ច្រើន​អស្ចារ្យ ព្រោះ​ជា​រថយន្ត SUV ស្អាត ឃ្យូ​ត​ដែល​មាន​ឃ្លុប​ដាក់​អីវ៉ាន់​ធំ​ទូលាយ (​កន្លែង​ដាក់​អីវ៉ាន់​ចំណុះ 427L) ។ ៥. សន្សំ​សំចៃ​ខ្ពស់​អស្ចារ្យ ព្រោះ​ម៉ាស៊ីន​ផលិត​ឡើង​តាម​បច្ចេកវិទ្យា​អា​ល្លឺ​ម៉​ង់​ដោយ​ស៊ីប្រេង ត្រឹមតែ (7.5L/100km) ។ ៦. តម្លៃ​ក៏​អស្ចារ្យ ពិសេស​សម្រាប់​អតិថិជន TIVOLI ជាទី ស្រឡាញ់ រាល់​ការ​កក់ SsangYong TIVOLI ឥឡូវនេះ​នឹង​ទទួល​បាន​កាដូ​មួយ​ចំនួន​ដូច​ជា កាង​ក្រោយ​ដ៏​ស្រស់​ស្អាត​, កម្រាល​ជើង​ដ៏​ប្រណីត​, ស្កុ​ត​ការពារ​កម្តៅថ្ងៃ​, ស្លាក​លេខ​វែង​, កាង​ខាង​មុខ​-​ក្រោយ និង​កាត​ចាក់​សាំង $300 ផង​ដែរ ។

ចំពោះ​តម្លៃ​នៃ​រថយន្ត​ប្រភេទ TIVOLI Luxury គឺ​មាន​តម្លៃ $29,900 ចំណែក TIVOLI Premium មាន​តម្លៃ $33,900 ហើយ​អតិថិជន​ក៏​អាច​ធ្វើការ​បង់​រំលស់​ប្រចាំខែ​ចាប់ពី $257 តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន SsangYong មិន​ត្រឹមតែ​ផ្តល់​ប្រូ​ម៉ូ​សិន​ជូន​អតិថិជន​ដែល​ទិញ រថយន្ត TIVOLI មួយ​មុខ​នោះ​ទេ គឺ​សម្រាប់​រថយន្ត SsangYong REXTON ស៊េរី ២០២០ ប្រូ​សិន​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ក្រុមហ៊ុន​ក៏​មាន​ផ្តល់​ជូន តម្លៃ​ពិសេស​សម្រាប់ REXTON ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ $58,500 ជាមួយនឹង​ការ ផ្តល់​ជូន​ដូច​ជា​៖ ១. ស្កុ​ត​កា​ពារ​កម្តៅថ្ងៃ​, ២. កម្រាល​ជើង​ដ៏​ប្រណីត , ៣. ស្លាក​លេខ​វែង និង ៤. ឈ្នាន់​ជើង​ដ៏​ស្រស់​ស្អាត​មួយ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ