ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​រឿង​បិទ​ច្រកព្រំដែន​បា​វិត​-​ម៉ុ​ក​បាយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ការ​បិទ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ម៉ុ​កបាយ​ដោយ​ភាគី​វៀតណាម តែ​រយៈពេល​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ធ្វើឲ្យ​កកស្ទះ​មុខទំនិញ​ជា​ច្រើន ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​គណៈ​ប្រតិភូ បើក​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម…

ខេត្តស្វាយរៀង ៖ ការ​បិទ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ម៉ុ​កបាយ​ដោយ​ភាគី​វៀតណាម តែ​រយៈពេល​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ធ្វើឲ្យ​កកស្ទះ​មុខទំនិញ​ជា​ច្រើន ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​គណៈ​ប្រតិភូ បើក​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម ដើម្បី​ដោះស្រាយ​បញ្ហា​ដោះ​ដូរ​ទំនិញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ដែល​ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និងរ​ដ្ឋាករ​កម្ពុជា និង​លោក ម៉ែ​ន វិបុល អភិបាលខេត្តស្វាយ​​រៀង អម​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត រួម​ជាមួយ​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ។ ចំណែក​ប្រតិភូ​តំណាង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត​តៃ​និ​ញ អម​ដោយ​លោក​អនុប្រធាន​គយ​ខេត្ត​តៃ​និ​ញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ប្រទេស​វៀតណា​ម ។

អង្គប្រជុំ បាន​ឯកភាព​សម្រេច​អនុវត្ត​ដំណោះស្រាយ​ចំពោះ​មុខ​ចំនួន​៤​ចំណុច ដូច​តទៅ ៖
១-​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ដល់​តំបន់​«​ស​» ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​អ្នកបើកបរ
២-​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ដល់​តំបន់​«​ស​» ហើយ​ប្តូរ​ក្បាល​រថយន្ត​សណ្តោង
៣-​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ដល់​តំបន់​«​ស​» ហើយ​ធ្វើការ​ផ្ទេរ​ទំនិញ ឬ​លើក​ផ្ទេរ​កុងតឺន័រ​ពី​រថយន្ត​ភាគី​ម្ខាង​ទៅ​ដាក់​លើ​រថយន្ត​ភាគី​ម្ខាង​ទៀត ។ ៤-​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ពី​ភាគី​វៀតណា​ម ចូល​ដល់​ផែស្ងួត​ណាមួយ​នៅ​ក្បែរ​ព្រំដែន រួច​ផ្ទេរ​ទំនិញ​ចេញ និង​អាច​ផ្ទុកទំនិញ​ដែល​ត្រូវ​នាំ​ចេញពី​កម្ពុជា​ទៅ​វិញ ដោយ​តម្រូវ​ឱ្យ​អ្នកបើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​សុវត្ថិភាព​ការពារ វីរុស ដែល​អនុញ្ញាត​ដោយ​ច​ត្តា​ឡី​ស័ក និង​សូម​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​កម្ពុជា​ជួយ​សហការ​ធានាថា អ្នកបើកបរ​មិន​បាន​ទៅ​ណា​ខុស​ពី​តម្រាយ​ផ្លូ និង​ទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង ។

យោង​តាម​ស្មារតី​នៃ​អង្គប្រជុំ ភាគី​ទាំង​ពីរបាន​ឯកភាព​ផ្សព្វផ្សាយ​នូវ​ដំណោះស្រាយ​ទាំងនេះ ទៅ​ដល់​ធុរជន​ដែល​មានការ​ពាក់ព័ន្ធ​ដល់​ការដឹក​ជញ្ជូន​ទំនិញ ហើយ​ធុរជន​អាច​ជ្រើស​យក​ជម្រើស​មួយ​ណា​ក៏​បាន​ដែល​ល្អ​សម្រាប់​ពួក​គាត់​ដោយ​អនុវត្ត​តាម​វិធាន​ការពារ ដែល​ណែនាំ​ដោយច​ត្តា​ឡី​ស័ក ។ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​នៅ​ព្រំដែន ភាគីទាំង​ពីរ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អនុវត្ត​ភ្លាម ហើយសម្រាប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​សងខាង​ឯកភាព​សម្រួល​អនុញ្ញាត ឱ្យធ្វើ​ប្រតិបត្តិការ​រហូត​ដល់​ម៉ោង​១០​យប់ ។ ដំណោះស្រាយ​ទាំង​៤​ជម្រើស​នេះ នឹង​ត្រូវយក​មក​អនុវត្ត​ចំពោះ​គ្រប់​មាត់ច្រក​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​តៃ​និ​ញ របស់​ប្រទេស​វៀតណាម និង​បាន​ឯកភាព​គ្នា​បន្ត​កិច្ចសហការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះ​មុខ​ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ