ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឡាន​​បា​ឡែ​ន​បែក​កង់​ក្រឡាប់​​ទើបប្រទះឈើប្រណីត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​រថយន្ត​បា​ឡែ​នមួយ​គ្រឿងបាន​បែក​កង់​ក្រឡាប់​ក្អួត​ចេញ​ឈើ​ធ្នង់ជាច្រើន ហើយត្រូវ​បាន​សមត្ថ​កិច្ច​ក្រុង​សៀមរាបក្របួច​ជាប់ រួច​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ស្រុក​បន្ទាយស្រី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ឯ​អ្នកបើកបរ​គេចខ្លួន​បាត់​ទាំង​ខ្លួន​មាន​របួស ​។…

ខេត្តសៀមរាប​ ៖ ​រថយន្ត​បា​ឡែ​នមួយ​គ្រឿងបាន​បែក​កង់​ក្រឡាប់​ក្អួត​ចេញ​ឈើ​ធ្នង់ជាច្រើន ហើយត្រូវ​បាន​សមត្ថ​កិច្ច​ក្រុង​សៀមរាបក្របួច​ជាប់ រួច​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ស្រុក​បន្ទាយស្រី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ឯ​អ្នកបើកបរ​គេចខ្លួន​បាត់​ទាំង​ខ្លួន​មាន​របួស ​។ ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង០៣​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០២០​ តាម​បណ្ដោយផ្លូវជាតិ​លេខ​០៦ ស្ថិត​នៅ​ចំណុច​ភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ខេត្តសៀមរាប​។

បើ​តាមសាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ គឺ​បណ្តាល​មក​ពីរថយន្ត​ម៉ាក​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខភ្នំពេញ​២N-៥៨៩៣ ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ចំណុច​ភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ហើយ​បាន​បែក​កង់​អូស​ចំងាយ​ប្រមាណ​២០​ម៉ែត្រ រួច​ធ្លាយ​ចេញ​សុទ្ធតែ​ឈើប្រណិត​ប្រភេទ​ធ្នង់​។​ ខណៈនោះពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ​ដើម្បី​មក​អូស​ឡាន​នោះ ​យក​ទៅ​រក្ស​ទុក​។

​ប្រភព​បាន​ឲ្យ​ដឹង​ថា ឈើ​ល្មើសច្បាប់​ទាំងនេះ បាន​ដឹក​ចេញពី​ភូមិសាស្ត្រ​ស្រុក​ពួក ដោយ​ក្រុម​ឈ្មួញ​ជើង​ខ្លាំង ដែល​ពី​មុន​ពួក​គេ​រកស៊ី​ដឹកឈើ​គ្រញូង តែ​សព្វថ្ងៃ​អស់​ឈើ​គ្រញូង ពួក​គេ​ក៏​បន្ត​រកស៊ី​ដឹកឈើ​បេង ធ្នង់ នាងនួនវិញ​ម្តង​។ លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​២N៥៨៩៣ ដឹកឈើ​ពេញ​ក្នុង​រថយន្ត ហើយ​បាន​ផ្ទុះ​កង់ បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៦ ចំណុច​ភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិលខេត្តសៀមរាប​។

​ចំណែក​តៃកុង​រថយន្ត​បាន​គេចខ្លួន​ក្រោយ​កើតហេតុ​។​លោក​វរសេនីយ៍ទោ បាន​បន្ត​ថា នៅ​ក្នុង​រថយន្ត​នោះ​មាន​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់ ល្មើសច្បាប់​។​លោក​បន្ថែម​ថា ការ​រឹបអូស​ឈើ​នេះ​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹក​វិល​សហការ​ជាមួយ​កម្លាំង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។​

លោក​បញ្ជាក់​ថា បន្ទាប់​ពី​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី ក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី រួច​មក សមត្ថកិច្ច​ចម្រុះ​ក៏​បាន​វាស់វែង រាប់​ឈើ​ទាំងនេះ ប្រភេទ​ឈើ​ធ្នង់​មាន​ចំនួន​១៣​ដុំ ស្មើ​និង​០,៥៨៤​ម៉ែត្រគូប​។​ បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​រួច ក៏​បាន​ធ្វើការ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។​ចំណែក ម្ចាស់​រថយន្ត បាន​គេចខ្លួន​បាត់ ទង​ឈឺ គ្រាំគ្រា មិនដឹង​គេច​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ទេ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​៕​

អត្ថបទសរសេរ ដោយ