ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាក​បងប្អូន​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម រួម​ទាំង​អ្នក​បើកឡាន​១០​នាក់​ពុំ​មាន​ឃើញ​មេរោគ​កូ​វី​ដ​១៩ ទេ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឆ្លង​តាម​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត ក្នុង​វិទ្យាស្ថាន​ប៉ា​ស្ទឺ​រ​កម្ពុជា ពុំ​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ (Covid-19) នៅ​ក្នុង​សំណាក​របស់​បងប្អូន​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម រួម​ទាំង​អ្នកបើកបរ​ទាំង​១០​នាក់​នោះ​ឡើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត…

ខេត្តពោធិ៍សាត់ ៖ ឆ្លង​តាម​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត ក្នុង​វិទ្យាស្ថាន​ប៉ា​ស្ទឺ​រ​កម្ពុជា ពុំ​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ (Covid-19) នៅ​ក្នុង​សំណាក​របស់​បងប្អូន​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម រួម​ទាំង​អ្នកបើកបរ​ទាំង​១០​នាក់​នោះ​ឡើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​២១ ខែមីនា​នេះ​។

សូម​ចូលរួម​អបអរសាទរ គិត​ត្រឹម​ព្រឹក​នេះ ខេត្តពោធិ៍សាត់ ពុំ​ទាន់​មាន​ករណី​កូ​វី​ដ​១៩ នៅឡើយ​ទេ ។ តែ​ទោះជា​យ៉ាងណា​ក្តី ទាមទារ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​រហូត​ដល់​មានការ​ធូរស្រាល​ឡើង​វិញ​នៃ​ការ​ចម្លង​មេរោគ​ដ៏​សាហាវ​នេះ​នៅ​ទូ​ទាំង​សកលលោក ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ កម្លាំង​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កម្លាំង​សន្តិសុខ​ខេត្ត កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច និង​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រគរ បាន​ចុះ​ឃាត់​រថយន្ត​មួយ​គ្រឿង ដែល​ដឹក​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ដូច​គ្នា ដើម្បី​បញ្ជូន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក រយៈពេល​១៤​ថ្ងៃ និង​យក​សំណាក​មក​ធ្វើតេស្ត ចៀសវាង​មានការ​ចម្លង​ដល់​ពលរដ្ឋ ។

ការ​ចុះ​ឃាត់​រថយន្ត​ដឹក​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ផ្តល់​ព័ត៌មាន​មក​ថា មាន​បងប្អូន​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​រស់នៅ​ខេត្តពោធិ៍សាត់ ចំនួន​៩​នាក់ ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7052 បើកបរ​ដោយ​ឈ្មោះ យូ សុះ (​មិន​ស្គាល់​ទីលំនៅ​) បាន​ចេញដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ វិញ​ត្រឡប់​ទៅ​ពោធិ៍សាត់​វិញ ខណៈ​ដែល​ពួក​គាត់​ទាំង​អស់នោះ នៅ​ជិត​នឹង​អ្នក​ដែល​ផ្ទុកមេរោគ​កូ​វី​ដ​១៩ នឹង​មិន​ព្រម​អនុញ្ញាត​ឱ្យ​មន្ត្រី​សុខាភិបាល យក​សំណាក​ទៅ​ពិនិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ