ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​វ៉ូ​ហាន ៣​ថ្ងៃ​ជាប់​គ្នា រក​មិនឃើញ​ករណី​ឆ្លង​ថ្មី សូ​ម្បី​តែ​ម្នាក់

4 ឆ្នាំ មុន

ទីក្រុង​វ៉ូ​ហាន ៖ គណៈកម្មការ​សុខាភិបាល​ខេត្ដ​ហ៊ូ​ប៉ី បាន​រាយការណ៍​ថា នៅ​ទីក្រុង​វ៉ូ​ហាន រយៈពេល​០៣​ថ្ងៃ ជាប់​ៗ​គ្នា មិន​មាន​ករណី​ឆ្លង​ថ្មី នៃ​ជំងឺឆ្លង​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ (COVID-19)…

ទីក្រុង​វ៉ូ​ហាន ៖ គណៈកម្មការ​សុខាភិបាល​ខេត្ដ​ហ៊ូ​ប៉ី បាន​រាយការណ៍​ថា នៅ​ទីក្រុង​វ៉ូ​ហាន រយៈពេល​០៣​ថ្ងៃ ជាប់​ៗ​គ្នា មិន​មាន​ករណី​ឆ្លង​ថ្មី នៃ​ជំងឺឆ្លង​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ (COVID-19) នោះ​ទេ គ្មាន​សូ​ម្បី​តែ​ម្នាក់ ។ WUHAN ជា​ទីក្រុង​របស់​ចិន ដែល​ជាចំណុច​កណ្តាល​នៃ​ការ​រាតត្បាតនៃវីរុសកូវីដ-១៩ ក្នុង​រយៈពេលប៉ុន្មាន​ខែ​កន្លង​មក​នេះ ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ ចេញផ្សាយ​នៅព្រឹកថ្ងៃ​ទី​២១ មីនា​នេះ ។

នៅ​ថ្ងៃ​សុក្រ ទី​២០ មីនា ម្សិលមិញ​នេះ ក្រសួងសុខាភិបាល​របស់​ប្រទេស​ចិន បាន​ប្រកាស​ថា បុគ្គលិក​ពេទ្យ​សរុប​ចំនួន ១២.០០០​នាក់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នៅ​ខេត្ត​ហ៊ូ​ប៉ី Hubei បាន​ចាក​ចេញពី​ខេត្ត​នេះ​ហើយ ចាប់តាំងពី​ថ្ងៃ​អង្គារ​កន្លង​មក ដោយសារ​ស្ថានភាព​រាតត្បាត​នៃ​វីរុស​ឆ្លង បាន​ធូរស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ