ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​អន្តរជាតិ​ព្រំខេត្ត​ប៉ៃលិន ត្រូវ​បាន​​ភាគី​ថៃ​បិទ​ជា​ឯកតោភាគី

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ភាគី​ថៃបាន​ជូនដំណឹង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ថានឹង​បិទ​ច្រក​ទ្វារ​អន្តរ​ជាតិ ស្ថិត​នៅ​ក្នុង​ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ជាប់​នឹង​ភូមិ​ផ្សារ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ភាគី​ថៃបាន​ជូនដំណឹង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ថានឹង​បិទ​ច្រក​ទ្វារ​អន្តរ​ជាតិ ស្ថិត​នៅ​ក្នុង​ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ជាប់​នឹង​ភូមិ​ផ្សារ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ចាប់​បិទ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនានេះតទៅ រហូត​ដល់​ស្ថានភាព​រាល​ដាល​នៃ​ជំងឺត្រឡប់​មកដូច​ដើម​ធម្មតា​ឡើង​វិញ ។

ប្រភព​ព័ត​មាន​ពី​មន្ត្រី​ប្រចាំការ​ច្រក​ទ្វារ​ខាងលើបានឱ្យ​ដឹង​ថា យោង​តាម​លិខិត​ជូនដំណឹង​របស់​ភាគី​ថៃ ដែល​ចុះហត្ថលេខា ដោយ​អភិបាលខេត្ត​ចាន់​បូ​រី​បាន​បញ្ជាក់​ថា ស្ថានភាព​វីរុស​ឆ្លង​កូ​រ៉ូ​ណា ឬ Covid 19 ជា​រោគ​រាលដាល​យ៉ាង​កាច​សាហាវ តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ថៃ បានឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​ខាងលើ កាន់តែ​កើនឡើង​យ៉ាង​លឿន គួរ​ឱ្យ​ព្រួយបារម្ភ ។

ដូច្នេះ ដើម្បី​ទប់ស្កាត់​មេរោគ​នេះ ទើប​ខេត្ត​ចាន់​បូ​រី បាន​បិទ​ច្រកទ្វារ​អន្តរជាតិ​ខាងលើ​នេះ ដោយ​ខេត្ត​ចាន់​បូ​រី សម្រេច​បិទ​ច្រក​ចំនួន​៤ គឺ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ច្រករបៀង​បឹង​ឆ្នាំង ច្រក​អូរ​អន្លក់ ស្រុក​កំ​រៀង ច្រករបៀង​កា​ប៑ី​ន (​អូរ​រំដួល​) ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​ការ​បិទ​នេះ​គ្មាន​ថ្ងៃ​កំណត់​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន រួម​ជាមួយ​ក្រុមការងារ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ និង​បាន​ណែនាំ​ដល់​មន្ត្រី និង​កង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ឱ្យ​យកចិត្តទុកដាក់ និង​ត្រៀមកម្លាំង​ការពារ រង់ចាំ​បញ្ជា​ពី​រាជ​រដ្ឋាភិ​បាល ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​បិទទ្វារ​ច្រក​ខាងលើ គឺ​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​មិន​ធ្ល​ប់​មាន​ពី​មុន​មក ហើយ​អ្នក​ដែល​នាំ​ទំនិញ​ចេញចូល​ត្រូវ​ផ្អាក​ទាំងអស់ បើ​ចង់​ដឹក​ទំនិញ​បន្ត​ទៀត ត្រូវ​ទៅ​ច្រក​ដូង ស្រុក​កំ​រៀង ព្រោះ​មិន​ទាន់​បិទ​នៅឡើយ​ទេ ។ ចំណែក​ពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​ទ្វារ​ខាងលើ​មានការ​ព្រួយបារម្ភ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​មិនដឹង​ចេញ​ទៅ​ណា​កើត ហើយ​បើសិនជា​បិទ​យូរ ប្រហែលជា​ដាច់​បាយជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ