ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង និង សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​សម្រាប់​ដំណោះស្រាយ​ថ្មី​ក្នុង​ការ​ទូទាត់​ប្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២០ ៖ ធនាគារ​ឯកទេស វី​ង ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២០ ៖ ធនាគារ​ឯកទេស វី​ង ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​អំពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី ដើម្បី​ផ្តល់​នូវ​ម​ធ្យោ បាយ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដល់​សមាជិក​ខ្លួន តាម​រយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់ វី​ង ។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ សមាជិក​របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ជាមួយ​ផលិតផល និង​សេវាកម្ម​របស់ វី​ង ដែល​ប្រកប​ទៅ​ដោយ​ភាព​ច្នៃប្រឌិត ហើយ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ព្រមទាំង​អតិថិជន​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដោយ​ផ្តល់​ជូន​ពួក​គេ​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ប្រចាំ​ថ្ងៃ ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​រឹង​មាំ និង​បណ្តាញ​ភ្នាក់ងារ វី​ង ជាង ៧.៥០០​កន្លែង​ទូ​ទាំង​ប្រទេស ។

ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ភាព​ជា​ដៃគូ​នេះ​នឹង​នាំ​មក​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់ វី​ង ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សមាជិក ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ និង​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​តំបន់ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ទៀត​កំពុង​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​» ។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១០ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា គឺជា​បណ្តុំ​នៃ​អាជីវកម្ម​ធុន​តូច មធ្យម​នៅ​កម្ពុជា មាន​សមាជិក​ជាង ៣០០ ដែល​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​ជំនួញ​ផ្សេង​ៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ សហព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ក្នុង​តំបន់ ក៏​ដូច​ជាទី​ផ្សារ​សកល ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មាន​ប្រសា សន៍​ថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម បាន​រួមចំណែក​យ៉ាង​សំខាន់​ចំពោះ​ភាពរឹងមាំ និង​ស្ថេ​រ​ភាព​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ។ យើង​បាន​យល់​ដឹង​យ៉ាង​ច្បាស់​នូវ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ក៏​ដូច​ជា​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​កំពុង​តែ​ជួប​ប្រទះ​ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ ហេតុ​ដូច​ច្នេះ​ហើយ យើង​បាន​ផ្តួចផ្តើម​គំនិត​ថ្មី​ៗ​ដែល​ជា​ដំណោះស្រាយ​ដ៏​ល្អ​ក្នុង​ការ​ដោះ​បន្ទុក​ទាំងនេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ផ្តោត​លើ​ការ​ការ​ពង្រីក​អាជីវកម្ម​ជាង​មុន​» ។

វី​ង បាន​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​មាន​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព ក្នុង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រកប​ភាព​ងាយស្រួល និង​មានការ​ធានា ។ ផលិតផល​និង​សេវាកម្ម​ទាំងនេះ​រួម​មាន​៖ សេវាកម្ម​បើកប្រាក់​បៀវត្ស​ដែល​មាន​ភាព​ងាយស្រួល​និង​រហ័ស សេវា​ទូទាត់​វិក្កយបត្រ សេវា​ទូទាត់​ចំណាយ​តាម​អន​ឡាយ ជាមួយនឹង​ដំណោះស្រាយ​នៃ​ការ​ទូទាត់​ផ្សេង​ៗ​ទៀត​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង ដែល​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ជម្រើស​ហិរញ្ញវត្ថុ​កាន់​ត​អស្ចារ្យ​ជា​មុន ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ឥឡូវនេះ វី​ង គឺជា​ស្លាក​យីហោ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​ទុកចិត្ត​បំផុត ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​និង​អេ​ឡិច​ត្រូ​និ​ច ហើយ​បាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ