​វី​ងរួមចំណែក​ជួយ​​ពលរដ្ឋ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង​ ខណៈ​​រីក​រាលដាល​Covid-​19


រាជធានី​ភ្នំពេញ ៖ ធនាគារ​ឯកទេស វី​ង បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន៥០០០ដុល្លារ​ដល់​ប្រជាជន​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រកបការងារ និង​សិក្សា​នៅ​កូរ៉េ​ខាងត្បូង​ តាម​រយៈ​ស្ថានទូត​កម្ពុជា​ ដើម្បី​ទិញ​ម៉ាស់ និង​ទឹក​លាងដៃ ​ក្នុង​ការ​ការពារ​ខ្លួន​ពី​កា​រីក​រាលដាល​នៃ​មេរោគ Covid-19 ។

លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូងបាន​មាន​ប្រសាសន៍​ថា​៖ «​ការ​បរិច្ចាគ​វិភាគទាន​ ដែល​ប្រកបដោយ​សប្បុរសធម៌​របស់ វី​ង នៅ​ពេល​នេះ គឺ​ពិតជា​ចាំបាច់​បំផុត​ដើម្បី​ទិញ​ម៉ាស់ និង​ទឹក​លាងដៃ​សម្រាប់​ចែក​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទី​នេះ ជា​ពិសេស​ពល​រដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​លំបាក​ក្នុង​ការ​រក​ទិញ​ម៉ាស និង​ទឹក​លាងដៃ ដើម្បី​ការពារ និង​ប្រយុទ្ធ​ប្រឆាំង​ពី​ការ​រីក​រាលដាល​មេរោគ Covid-19»​។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​រាប់​ពាន់​នាក់​ហើយ​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ផ្ទុកមេរោគ Covid 19 នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។ ទោះជា​ខណៈ​ពេល​នេះ​មាន​ប្រជាជន​កម្ពុជា​ជាង៦០.០០០​នាក់ កំពុង​រស់នៅ​ធ្វើការ និង​សិក្សារ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ក៏​ដោយ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​ដែល​បាន​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​នេះ​ឡើយ ។

លោក ឆៃ ប៉េង​ស្រ៊​ន់ និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៃ​សាកលវិទ្យាល័យ Myongji University ក្នុង​ប្រទេស​កូ​រ៉ បាន​និយាយ​ថា​៖ «​យើងខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ខ្លាំង​ដែល វី​ង មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចែករំលែក​សុខទុក្ខ​ដល់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ពួក​យើង​នៅ​ដល់​ប្រទេស​កូរ៉េ ក៏ វី​ង នៅ​តែ​ជួយ​និង​ចូលរួម​វិភាគទាន​តាម​រយៈ​ស្ថានទូត​ផង​ដែរ​» ។

បើ​យោង​តាម​សមាគមនិស្សិត​កម្ពុជា​ នៅ​កូរ៉េ (CSAK) មាន​និស្សិត​ខ្មែរ​ប្រមាណ​ជាង ៤៥០​នាក់​កំពុង​តែ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។ លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនា​គារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ថា​៖ «​សូមអ្នក​ទាំងអស់​គ្នា​ថែរក្សា​ខ្លួន​អោយ​បាន​ល្អ ហើយ​ព្យាយាម​រក្សា​រការ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​អ្នក​នៅ​កម្ពុជា​ជា​ប្រចាំ ។ ខ្ញុំ​ប្រាកដ​ថា​ក្រុម​គ្រួសារ​របស់​អ្នក​កំពុង​ព្រួយបារម្ភ​អំពី​អ្នក​ទាំងអស់​គ្នា​ជា​ខ្លាំង ។ អ្នក​ទាំងអស់​គ្នា​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​គ្រួសារ​ណាស់​» ។

កាលពី​ឆ្នាំ​មុន​ប្រជាជន​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ជាង ៥០០​លាន​ដុល្លារ​តាម​យៈ​ការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស​កូ​រ៉​ខាងត្បូង​មក​ប្រទេស​កម្ពុជា ៕ អត្ថបទ​៖ សហការ

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ