ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ឥណ្ឌូ​នេ​ស៊ី​ប្រកាស​អាសន្ន​! ក៏​វិហារ​អ៊ី​ស្លា​ម​មួយ​ចំនួន នៅ​តែ​ផ្ដុំ​គ្នា​សូត្រធម៌

4 ឆ្នាំ មុន

ទីក្រុង​ហ្សា​កា​តា ៖ វិហារ​អ៊ី​ស្លា​ម​មួយ​ចំនួន នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​តែ​ជួបជុំ​គ្នា​ធ្វើ​ពិធីបួងសួង នៅ​ថ្ងៃ​សុក្រ​ទី ២០ ខែមីនា ទោះបី​រដ្ឋាភិបាល​បាន​អំពាវនាវ​សុំ​ឲ្យ​បញ្ឈប់​ការ​បួងសួង…

ទីក្រុង​ហ្សា​កា​តា ៖ វិហារ​អ៊ី​ស្លា​ម​មួយ​ចំនួន នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​តែ​ជួបជុំ​គ្នា​ធ្វើ​ពិធីបួងសួង នៅ​ថ្ងៃ​សុក្រ​ទី ២០ ខែមីនា ទោះបី​រដ្ឋាភិបាល​បាន​អំពាវនាវ​សុំ​ឲ្យ​បញ្ឈប់​ការ​បួងសួង និង​ការ​ជួបជុំ​បែប​សាសនា រយៈពេល ២​ស​ប្តា​ហ៍ យ៉ាងណា​ក្តី នេះ​បើ​យោង​តាម channelnewsasia ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ មីនា​នេះ ។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក Anies Baswedan អភិបាលក្រុង​ហ្សា​កា​តា បាន​និយាយ​ថា សកម្មភាព​សាសនា​រួម​ទាំង​ការ​បន់ស្រន់ នៅ​ក្នុង​ព្រះ​វិហារ គួរតែ​ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ​-១៩ ។

អភិបាលក្រុង​ហ្សា​កា​តា ក៏​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ពិធី តាម​បែប​សាសនា​នៅ​ស​ប្តា​ហ៍​ក្រោយ ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​គ្រោង​នឹង​ចូលរួម​នោះ ។

ទោះបីជា​វិហារ​អ៊ី​ស្លា​ម​ធំ​ៗ នៅ​ក្នុង​រដ្ឋធានី​ឥណ្ឌូ​ណេ​ស៊ី បាន​លុប​ចោលការ​បន់ស្រន់ នៅ​ថ្ងៃ​សុក្រ តាម​ការ​ស្នើ​សុំ​ដោយ​រដ្ឋាភិបាល​ក៏​ដោយ ក៏​គេ​ឃើញ​មាន​វិហារ​អ៊ី​ស្លា​ម​មួយ​ចំនួន ហាក់​មិន​អើពើ​នឹង​បម្រាប​ទេ នៅ​តែ​បន្ត​ផ្ដុំ​គ្នា​សូត្រធម៌​ដដែល ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​សុក្រ​ទី​២០ ខែមីនា​នេះ ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន រយៈពេល​២​ស​ប្តា​ហ៍​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ ខណៈ​ដែល​ប្រទេស​នេះ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង គេ​ក្នុង​ចំណោម​ប្រទេស ជា​សមាជិក​អាស៊ាន ឡើង​ដល់ ៣២​នាក់ និង​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សរុប​ចំនួន ៣៦៩ ករណី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ