ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ការ​ការ​ពារ​ពិសេស​ដោយ​ឥត​គិតថ្លៃ​លើ​ករណី​​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១៨​ខែមីនា ឆ្នាំ​២០២០ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​)…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១៨​ខែមីនា ឆ្នាំ​២០២០ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បាន​ប្រកាស​នូវ​ការ​ផ្តល់​ជូន​ពិសេស​ដល់​អតិថិជន​ទាំង​ចាស់ និង​ថ្មី​ទាំងអស់​របស់​ខ្លួន​ទៅ​លើ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ឥត​គិតថ្លៃ ។ ការ​ការពារ​បន្ថែម​នេះ រួម​មានការ​ចំណាយ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ជាមួយនឹង​ថវិកា​ចំនួន ៥០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អតិថិជន​ម្នាក់ ក្នុង​ករណី​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​-១៩ និង ៥,០០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អតិថិជន​ម្នាក់​បន្ថែម​ទៀត ប្រសិនបើ​មានការ​បាត់បង់​ជីវិត​ពី​ជំងឺ​នេះ ។ ការ​ផ្តល់​ជូន​ពិសេស​នេះ មាន​សុពលភាព​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បន្ថែម​លើ​អត្ថប្រយោជន៍​ធានា​រ៉ាប់រង​ដែល​មាន​ស្រាប់ ។

លោកស្រី Pauline Teoh អគ្គ​នាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា «​អេ អាយ អេ ខេ​ម​បូ​ឌា នឹង​នៅ​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​រួម​គ្នា​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ យើង​ប្តេជ្ញា​ផ្តល់​ជូន​នូវ​ភាព​ស្ងប់ចិត្ត​ក្នុង​គ្រា​លំបាក​នេះ តាម​រយៈ​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ដល់​ក្រុម​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ​» ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា មាន​ជំហរ​យ៉ាង​រឹង​មាំ​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​ផ្តល់​ជូន​ដល់​ពលរដ្ឋ​គ្រប់​រូប​នូវ​ការ​គាំទ្រ​ដែល​ពួក​គាត់​ត្រូវការ ក្នុង​ពេល​ចាំបាច់​នេះ ។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម និង​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ជូន​ពិសេស​នេះ សូម​ទាក់ទង​ទីប្រឹក្សា​ផែនការ​ជីវិត AIA ឬ​សេវា​បម្រើ​អតិថិជន AIA Client Care តាម​រយៈ​លេខ​ទូរស័ព្ទ ០៨៦ ៩៩៩ ៤២៤ ឬ​ទាញ​យក​ព័ត៌មាន​ថ្មី​ៗ​តាម​រយៈ​គេហទំព័រ aia.com.kh ។

អំពី អេ អាយ អេ ខេ​ម​បូ​ឌា

អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) គឺជា​បុត្រ​សម្ព័ន្ធ និង​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited (“AIA”) ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​យោង​តាម​ទីផ្សារ​មូលធននីយកម្ម ។

សម្ព័ន្ធ AIA មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ចំនួន ១៨​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ក្នុង​នោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ចិន កូរ៉េ​ខាងត្បូង ហ្វី​លី​ពី​ន អូស្ត្រាលី ឥណ្ឌូ​នេ​ស៊ី តៃវ៉ាន់​(​ចិន​) វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុ​យ​ណេ កម្ពុជា ភូមា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​៩៩​ភាគរយ​នៅ​សិរី​លង្កា និង​ការ​វិនិយោគ​រួម​គ្នា​៤៩​ភាគរយ​នៅ​ឥណ្ឌា ។

អាជីវកម្ម ដែល​បាន​ក្លាយទៅជា AIA បច្ចុប្បន្ន​នេះ បាន​ចាប់ផ្តើម​មួយ​សតវត្ស​កន្លង​មក ក្នុង​ឆ្នាំ​១៩១៩ នៅ​ទីក្រុង​សៀង​ហៃ ។ AIA គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (​លើកលែង​ជប៉ុន​) ដោយ​យោង​លើ​បុព្វលាភ​ធានា​រ៉ាប់រង​ជីវិត និង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ភាគច្រើន​របស់​ខ្លួន​។ AIA មានទ្រព្យ​សរុប​២៨៤​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី ៣១​ខែធ្នូ ឆ្នាំ​២ ០១៩ ។ តាម​រយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានា​រ៉ាប់រង​ច្រើន​ជាង ៣៦​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានា​រ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង ១៦​លាន​នាក់ ។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ទីផ្សារ ដើម្បី​បំពេញតម្រូវការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើកកំពស់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​យូរអង្វែង និង​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ៕ ដោយ​សហការ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ