ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​គួរ​គិត​ពី​អ្វីខ្លះ​ខណៈ កូ​វី​ដ​-១៩ កំពុង​តែ​រាតត្បាត?

4 ឆ្នាំ មុន

រី​រុស​កូ​វី​ដ​-១៩ មិន​ត្រឹមតែ​វាយ​លុយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ទេ តែ​វា​បាន​មាន​វត្តមាន​ស្ទើរតែ​គ្រប់​ប្រទេស​ទៅ​ហើយ​ជុំវិញ​ពិភពលោក​នេះ ។ ក្នុង​ពេល​ដែល​មនុស្ស​គ្រប់​រូប​កំពុង​តែ​ព្យាយាម​ការពារ​ខ្លួន អាជីវករ​ក៏​ត្រូវ​តែ​គិត​ដែរ​ពី​ការ​ការពារ​អាជីវកម្ម​របស់​ខ្លួន​ពី​ឥទ្ធិពល​នៃ​វីរុស​ខាងលើ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អាជីវករ​គួរ​គិតពិចារណា​៖ ១….

រី​រុស​កូ​វី​ដ​-១៩ មិន​ត្រឹមតែ​វាយ​លុយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ទេ តែ​វា​បាន​មាន​វត្តមាន​ស្ទើរតែ​គ្រប់​ប្រទេស​ទៅ​ហើយ​ជុំវិញ​ពិភពលោក​នេះ ។ ក្នុង​ពេល​ដែល​មនុស្ស​គ្រប់​រូប​កំពុង​តែ​ព្យាយាម​ការពារ​ខ្លួន អាជីវករ​ក៏​ត្រូវ​តែ​គិត​ដែរ​ពី​ការ​ការពារ​អាជីវកម្ម​របស់​ខ្លួន​ពី​ឥទ្ធិពល​នៃ​វីរុស​ខាងលើ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អាជីវករ​គួរ​គិតពិចារណា​៖

១. ប្រសិនបើ​សេដ្ឋកិច្ច​ទទួល​រង​ឥទ្ធិពល តើ​វា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​អ្នក​យ៉ាងដូចម្តេច?
ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង​ប្រទេស​ជិតខាង​អាច​នឹង​មានការ​រអាក់រអួល​ជាង​មុន តើ​វា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​ដែរ ឬទេ? ហើយ​ខណៈ​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​បាន​ប្រាប់​ឲ្យ​នៅផ្ទះ និង​ចៀសវាង​កន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន តើ​វា​នឹង​ប៉ះពាល់​ដល់​អតិថិជន​របស់​អ្នក​យ៉ាងដូចម្តេច?

២. តើ​ឥទ្ធិពល​លើ​អតិថិជន​របស់​អ្នក​នឹង​ប៉ះពាល់​ដល់​ការ​លក់​របស់​អ្នក​យ៉ាងដូចម្តេច?
ចម្លើយ​របស់​អ្នក​សម្រាប់​សំណួរ​ទី​មួយ​នឹង​អនុញ្ញាត​ឲ្យ​អ្នកដឹង​ពី​អាកប្បកិរិយា​ចាយវាយ​របស់​អតិថិជន​របស់​អ្នក​ប្រមាណ​ក្នុង​កំឡុង​ពេល​ពី ៦​ទៅ ១២​ខែ​ខាង​មុខ​ដែរ ។ ជាក់ស្តែង អ្នក​មិន​អាច​គ្រប់គ្រង​អ្វី​ៗ​គ្រប់យ៉ាង​បាន​ទេ តែ​អ្នកមាន​តួនាទី​ក្នុង​ការ​ព្យាករណ៍​ទុក​មុន និង​រៀបចំ​ខ្លួន​ទុក​សម្រាប់​ស្ថាន​ការ​នៅ​ថ្ងៃ​អនាគត ។

៣. តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ជួយ​ដល់​អាជីវកម្ម​របស់ខ្ញុំ?
តើ​អ្នកមាន​វិធីសាស្ត្រ​អ្វី​ក្នុង​ការ​បន្ត​រក​ប្រាក់​ចំណូល​ខណៈ​ដែល​អតិថិជន​របស់​អ្នក​អាច​នឹង​ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ និង​បន្ត​ចៀសវាង​កន្លែង​ជួបជុំ​គ្នា​ក្នុង​រយៈពេល ៦ ទៅ ១២ ខែ​ខាង​មុខ ។ ជាក់ស្តែង ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​នេះ អ្នក​អាច​ប្តូរ​មក​ធ្វើការ​លក់​អន​ឡាញ​វិញ និង​ផ្តល់​ជា​សេវាកម្ម​ដឹក​ជញ្ជូន ។ ប៉ុន្តែ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​រង​ឥទ្ធិពល ពួក​គេ​ក៏​អាច​កាត់​បន្ថយ​ការ​ចំណាយ​ដែរ ដូច្នេះ​តើ​អ្នកមាន​វិធី​អ្វី​ដើម្បី​ជំរុញ​ការ​លក់​របស់​អ្នក?

៤. តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ចៀសវាង​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​-១៩​?
តើ​អ្នក​ត្រូវ​មាន​ថវិកា​ទុក​សម្រាប់​ពេល​មាន​អាសន្ន​ទេ? ឬ​ក៏​អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ និង​ពន្យា​ពេល​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក? ប្រសិនបើ​បុគ្គលិក​របស់​អ្នក​ឈឺ តែ​អ្នកមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​ទេ? ទាំងនេះ​សុទ្ធតែ​ជា​សំណួរ​សំខាន់​ៗ​ដែល​អាជីវករ​ត្រូវ​តែ​គិត និង​រក​ចម្លើយ​ដើម្បី​ឆ្លង​ផុត​ឧបសគ្គ​មួយ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ