ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​បង្អាក់​ដំណើរការ ល្ខោន​ក្បាច់​បុរាណ​រឿង «​ព្រះ​អន​​រុ​ទ្ធ​ព្រះ​នាង​​ឧស្សា​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​រលាក​សួត​ថ្មី Covid-19 បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ​របស់​ប្រទេស​មួយ ក៏​ដូច​ជា​ប៉ះ​ដល់​ភាព​សុខដុម​របស់​ពិភពលោក ដោយ​ក្នុង​មិន​ត្រឹម​សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌​នោះ​ទេ សូ​ម្បី​តែ​កម្មវិធី​ឯកជន​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ ជំងឺ​រលាក​សួត​ថ្មី Covid-19 បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ​របស់​ប្រទេស​មួយ ក៏​ដូច​ជា​ប៉ះ​ដល់​ភាព​សុខដុម​របស់​ពិភពលោក ដោយ​ក្នុង​មិន​ត្រឹម​សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌​នោះ​ទេ សូ​ម្បី​តែ​កម្មវិធី​ឯកជន​ដូច​ជា មង្គលការ​ជាដើម ក៏​ប៉ះពាល់​ដែរ ដែល​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​ថា មានការ​លើក​ពេល​បន្តបន្ទាប់​។ ឥឡូវនេះ ការ​សម្ដែង​ល្ខោន​ក្បាច់​បុរាណ​មួយ​ក៏​សម្រេច​លើក​ពេល​ដែរ​។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​មហា​វេស្សន្តរជាតក​» ដំបូង​ឡើយ ល្ខោន​ក្បាច់​បុរាណ​រឿង «​រឿង​ព្រះ​អន​រុ​ទ្ធ​ព្រះ​នាង​ឧស្សា​» ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧-២៩ ខែមីនា​នេះ នៅ​សាលសន្និសីទ​ចតុម្មុខ​។ ប៉ុន្តែ​ឥឡូវ​ផែនការ​នេះ ត្រូវ​បាន​ក្រុមការងារ​សម្រេច​លើក​ពេល​ហើយ ដោយសារ​បង្ការ​ការ​រីក​រាលដាល​របស់​ជំងឺ​រលាក​សួត​ថ្មី Covid-19​។

សូម​ជម្រាប​ជូនដំណឹង​ដល់ សម្ដេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នក​នាង​កញ្ញា និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា ៖ ក្រុមការងារ​រៀប​ចំការ​សម្ដែង​បាន​សម្រេច​ធ្វើការ​ពន្យារពេល ការ​សម្ដែង​ទស្សនីយភាព​ល្ខោន​ក្បាច់​បុរាណ​រឿង «​រឿង​ព្រះ​អន​រុ​ទ្ធ​ព្រះ​នាង​ឧស្សា​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ ទី​២៨ និង​២៩ ខែមីនា ឆ្នាំ​២០២០ នៅ​សាលសន្និសីទ​ចតុម្មុខ ជា​បណ្ដោះអាសន្ន ដោយ​សារ​មានការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូ​វី​ដ​-១៩ ការ​ពន្យារពេល​ការ​សម្ដែង​នេះ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​»​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ