ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនយល់ទេ! នាងស្តោះ​ទឹកមាត់​គ្រប់​ទីកន្លែង តម្រួត​ថៃ​នាំ​មក​ពិនិត្យ​វីរុស​ឆ្លង ស្តោះដាក់​គ្រូពេទ្យ​ទៀត

4 ឆ្នាំ មុន

ទីក្រុងបាងកក ៖ ស្ដ្រីជន​ជាតិចិន​ម្នាក់ ត្រូវ​បាន​តម្រួត​ថៃ ចាប់ខ្លួន បន្ទាប់​ពី​រូប​នាង​បាន​ដើរ​ស្ដោះ​ទឹកមាត់ នៅ​លើ​រថភ្លើង ដឹក​អ្នកដំណើរ​ពី​ទីក្រុង​បាងកក ទៅ​កាន់​ខេត្ត​ស្រះ​បុរី នេះ​បើ​តាម​​សារព័ត៌មាន​ថៃ…

ទីក្រុងបាងកក ៖ ស្ដ្រីជន​ជាតិចិន​ម្នាក់ ត្រូវ​បាន​តម្រួត​ថៃ ចាប់ខ្លួន បន្ទាប់​ពី​រូប​នាង​បាន​ដើរ​ស្ដោះ​ទឹកមាត់ នៅ​លើ​រថភ្លើង ដឹក​អ្នកដំណើរ​ពី​ទីក្រុង​បាងកក ទៅ​កាន់​ខេត្ត​ស្រះ​បុរី នេះ​បើ​តាម​​សារព័ត៌មាន​ថៃ nationtv

ហេតុ​ការ​ណី​ដ៏​ហួសចិត្ត​នេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សុក្រ​ទី​២០ ខែមីនា ឆ្នាំ​២០២០ នេះ នៅ​កន្លែង​រង​ចាំ​ដឹក​អ្នកដំណើរ ស្ថាន​នី​យ៍​រថភ្លើង​មួយ​កន្លែង ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។

បើ​តាម​សាក្សី​ជា​បុគ្គលិក​ស្ថាន​នី​យ៍​រថភ្លើង បាន​ប្រាប់​ថា ស្ដ្រី​រូប​នេះ ជនជាតិ​ចិន បាន​ឡើង​ជិះ​រថភ្លើង​ដូច​ធម្មតា ស្រាប់តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង នាង​ក៏​បាន​ខាកស្ដោះ​ទឹកមាត់​ដាក់​កៅអី ថែម​ទាំង​បាន​ផ្លាស់​ប្ដូរ​ពី​កៅអី​មួយ ទៅ​កៅអី​មួយទៀត ដោយ​ស្ដោះ​ទឹកមាត់​ដាក់​គ្រប់​កៅអី ព្រមទាំង​របស់​ផ្សេង​ៗ នៅ​លើ​រថភ្លើង​នោះ ទោះបីជា​បុគ្គលិក​ធ្វើការ​ហាមប្រាម​នាង​យ៉ាងណា ក៏​ស្ដ្រីជន​ជាតិចិន មិន​ឈប់​ដែរ ព្រមទាំង​បាន​ស្រែក​គំហុក ដាក់​អ្នក​ហាម​ទៀត​ផង ។

សាក្សី ដដែល​បន្ត​ថា នៅ​ពេល​រថភ្លើង​មក​ដល់​ចំណត ស្ត្រី​រូប​នេះ​ត្រូវ​បាន ប៉ូ​លី​ស​សុំ​ពិនិត្យ​លិខិត​សុខភាព នាង​មិន​ព្រម​ឲ្យ​ប៉ូ​លី​ស​ឆែក​មើល​ទេ ដោយ​និយាយ​ថា ២​ថ្ងៃ​ទៀត ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ ស្រាប់តែ​និយាយ​មិន​ទាន់​រួច​ផង ស្ទុះ​រត់​យ៉ាង​លឿន​គេច​ពី​ប៉ូ​លី​ស ព្រមទាំង​បាន​ស្ដោះ​ទឹកមាត់ ដាក់​ក្រដាស ដាក់​កំរាល​ឥដ្ឋ ដាក់​ដៃ ដាក់​ជើង និង​សម្លៀក​បំពាក់​ថែម​ទៀត​ផង ។

ទោះជា​យ៉ាងណា ទីបំផុត​ទៅ ស្ដ្រីជន​ជាតិចិន​ត្រូវ​បាន​តម្រួត​ថៃ​ចាប់ខ្លួន​បាន នាំ​បញ្ជូន​ទៅ​មន្ទីរ​ពេ​ទ្យុ​ក្បែរ​នោះ ធ្វើការ​ត្រួតពិនិត្យ​ធ្វើតេស្ដ​រក​វីរុស Covid-19 ពេល​មក​ដល់​មន្ទីរពេទ្យ នាង​ស្ដោះ​ទឹកមាត់​ដាក់​គ្រូពេទ្យ​ថែម​ទៀត ៕
មានវីដេអូដូចខាងក្រោម ៖

https://www.facebook.com/กู้ภัยสว่างสระบุรี-จุดพระฉาย-293491267840084/videos/210720506848139/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ