ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច និង យុគ យក្ស​ផ្លែ នៅ​តែ​ឡើង​ប្រកួត​ជាមួយ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ដែល​មនុស្ស​ភាគច្រើន​កាន់តែ​ភ័យ​តក់ស្លុត​នឹង​មេរោគ កូ​វី​ដ​១៩ រួម​ទាំង​កីឡាករ​មួយ​ចំនួន បាន​លុប​ចោលការ​ប្រកួត​ដែល​បាន​ផ្គូរ​ផ្គង​ផង នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ដែល​មនុស្ស​ភាគច្រើន​កាន់តែ​ភ័យ​តក់ស្លុត​នឹង​មេរោគ កូ​វី​ដ​១៩ រួម​ទាំង​កីឡាករ​មួយ​ចំនួន បាន​លុប​ចោលការ​ប្រកួត​ដែល​បាន​ផ្គូរ​ផ្គង​ផង នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត ដោយ​បើកឱកាស​ឱ្យ​កីឡាករ​កម្ពុជា​២​រូប ឡើង​ប្រកួត​ជាមួយ​ថៃ​។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ ដោយ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ដែល​ជា​កីឡាករ​ល្បីឈ្មោះ និង​កីឡាករ យុគ យក្ស​ផ្លែ ដែល​ជា​កីឡាករ​ឡើង​កូដ​មួយ​រូប​ដែរ រង់ចាំ​ស្វាគមន៍​កីឡាករ​ថៃ​ចំនួន​២​រូប​មក​ពី​ប្រទេស​ថៃ​។

ការ​ប្រកួត​២​គូ​នេះ ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធតែ​ជា​ជើង​ខ្លាំង នៅ​ក្នុង​ពិភព​ប្រដាល់​មិន​ខុស​គ្នា​។ ការ​ប្រកួត​នេះ បើ​មើលទៅ​ជា​មិន​រំពឹង​ថា កក្រើក ព្រោះតែ​ការ​ប្រកួត​ស្ថិត​ក្នុង​ស្ថានភាព​អ្នកគាំទ្រ​មិន​ហ៊ាន​ទៅ​ទស្សនា​ផ្ទាល់ តែ​គេ​រំពឹង​ថា នឹង​ទាក់ទាញ​ការ​ទស្សនា​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃ​សៅរ៍ នេះ​ច្រើន ដោយសារ​តែ​គូ​ទាំង​២ សុទ្ធតែ​ខ្លាំង​ហើយ​ល្អមើល​។

មួយគូ​នេះ មិនដឹង​ថា ខ្មែរ ឬ​ថៃ នឹង​ឈ្នះ​ទេ ដោយសារ​តែ​ថៃ​ដែល​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​ទាំង​២ ក៏​សុទ្ធតែ​មិនធម្មតា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ