ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​កាំភ្លើង​ធំ Arsenal បញ្ជាក់​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​​អ្នកចាត់ការក្លិប

4 ឆ្នាំ មុន

ក្លិប​កាំភ្លើង​ធំ Arsenal បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នកចាត់ការ​លោក Mikel Arteta ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ និង​ត្រៀម​វិល​ត្រលប់​មក​ដឹកនាំ​ក្រុម​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ស្រប​ពេល​ដែល​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ ក៏​បាន​ដំណើរការ​ឡើង​វិញ​ផង​ដែរ​។ សូម​រំលឹក​ថា…

ក្លិប​កាំភ្លើង​ធំ Arsenal បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នកចាត់ការ​លោក Mikel Arteta ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ និង​ត្រៀម​វិល​ត្រលប់​មក​ដឹកនាំ​ក្រុម​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ស្រប​ពេល​ដែល​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ ក៏​បាន​ដំណើរការ​ឡើង​វិញ​ផង​ដែរ​។

សូម​រំលឹក​ថា លោក Mikel Arteta ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែក​ដើម្បី​ទទួល​ការ​ព្យាបាល បន្ទាប់​ពី​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 កាលពី​ពេល​កន្លង​ទៅ ស្រប​ពេល​ដែល​ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​ទាំងអស់​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា​។

ក្នុង​នោះ​កន្លែង​ហ្វឹកហាត់​របស់​ក្លិប ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ ក៏​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។

ប៉ុន្តែ​ក្លិប Arsenal បាន​ប្រកាស​ពី​ដំណឹង​ល្អ​ដល់​អ្នកគាំទ្រ​ខ្លួន ដោយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «​កន្លែង​ហ្វឹកហាត់​របស់​យើង​នៅ London Colney និង Hale End ឥឡូវនេះ​បាន​បើក​ដំណើរការ​សារ​ជា​ថ្មី ជាមួយ​ក្រុម​ប​ចេ្ច​ក​ទេស​របស់​យើង​កំពុងធ្វើការ​សំអាត និង​ថែទាំ​ស្មៅ​ផង​ដែរ​»​។

«​យើង​រីករាយ​ក្នុង​ការ​និយាយ​ថា Mikel មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន​។ គាត់​មាន​ស្មារតី​ល្អ​ណាស់ និង​កំពុង​ធ្វើ​ផែនការ​លម្អិត​ជាមួយ​ជំនួយការ​គ្រូបង្វឹក និង​កីឡាករ​ជា​ប្រចាំ​។ កីឡាករ​របស់​យើង​ទាំងអស់​កំពុង​ទន្ទឹង​រង់​ចាំ ការ​ហ្វឹកហាត់​ឡើង​វិញ នៅ​ពេល​ដែល​ស្ថានភាព​ត្រូវ​បាន​អនុញ្ញាត​»​៕ (ដកស្រង់​ចេញពី Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ