ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​អូ​រប្ញ​ស្សី​ភាគច្រើន ប្តូរ​មក​លក់ទំនិញ​​តាម​ទូរ​ស័ព្ទ ​និង​ដឹក​​ឱ្យ​​ដល់​​ផ្ទះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ​មីនា នេះ កោះសន្តិភាពបាន​​ទៅពិនិត្យនិង​សង្កេត​​ទៅលើអាជីវករ​លក់​ដូរនៅ​ផ្សារ​អូ​រប្ញ​ស្សី ​នៅ​​ព្រឹក​ថ្ងៃ​ទី​២០ ​មីនា នេះ​ គឺ​​មាន​អាជីវ​ករ​ប្រមាណ​១០​%ទេដែល​​បិទ​តូប​…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ​មីនា នេះ កោះសន្តិភាពបាន​​ទៅពិនិត្យនិង​សង្កេត​​ទៅលើអាជីវករ​លក់​ដូរនៅ​ផ្សារ​អូ​រប្ញ​ស្សី ​នៅ​​ព្រឹក​ថ្ងៃ​ទី​២០ ​មីនា នេះ​ គឺ​​មាន​អាជីវ​ករ​ប្រមាណ​១០​%ទេដែល​​បិទ​តូប​ ។ ប៉ុន្តែ​ ប្រែមកជា​​ការ​លក់ដូរ​តាម​ទូរស័ព្ទវិញ ពោល​គឺ​​​អា​ជីករ​​​ទាំងនោះ​មាន​ម៉ូយ​ គេទូរស័ព្ទ​មក​កុម្មង់​​ទិញ​ទំនិញ និង​​ដឹក​យក​ទៅ​ដល់​ផ្ទះតែម្តង ​ខណៈ​​កំពុងទទួលរង​ឥទ្ធិពល​វីរុស​​កូ​វីត​-១៩នេះ​ ។ ​

​​លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​ ​បានឱ្យកោះសន្តិភាព​​ដឹងតាមទូរសព្ទ​ថា កាលម្សិលមិញ​ថ្ងៃ​ទី​១៩ មីនា មាន​អាជីវ​ករបាន​ស្នើ​សុំ​ឱ្យ​លោក​បិទ​ផ្សារ​អូរ​​ប្ញ​ស្សី​ទាំងស្រុង ព្រោះខ្លាច​ឆ្លង​ជំងឺ​កូ​វីត​-១៩ ។ ប៉ុន្តែ​សម្រាប់លោក ទោះជាមានការសំណូមពរ​ពីអាជីវករ​បែប​នេះ លោក​បាន​ឯកភាព​ជាមួយ​គណៈកម្មការ​ផ្សារ​ សម្រេច​​មិន​ឱ្យ​បិទ​ផ្សារ​នោះ​ទេ ប៉ុន្តែ​បើ​មាន​អា​ជីក​រណា​គាត់​ចង់​បិទ​​តូប​មិន​លក់ដូរជា​រឿង​របស់​គាត់ គណៈ​កម្មការ​ក៏​មិន​មាន​សិទ្ធិ​ហាមឃាត់​គេ​ដែរ ។ ​

ស្ត្រី​អ្នកលក់​មាស​នៅ​ជាន់​ឡៅតឿ​ម្នាក់ បាន​និយាយ​បែប​រាង​ឆ្ងាយ​បន្តិច​ថា តាំងពី​កម្ពុជា​កើត​ជំងឺឆ្លង​កូ​វីត-​១៩ មក លក់​អី​ក៏​មិន​ដាច់​ដែរ មិន​ដាច់​ដោយសារ​គ្មាន​អ្នក​មក​ទិញស្ងាត់​ណាស់ ។ ចំណែក​សន្តិ​សុខ​យាម​ប្រចាំការ​នៅ​ផ្សារ​អូរ​ប្ញស្សី​ម្នាក់​ក៏​បាន​ប្រាប់ដែរថា ស្ងាត់​ណាស់​ថ្ងៃនេះ ​ស្ទើ​តែ​គ្មាន​អ្នក​ចូល​ផ្សារ បើ​ប្រៀបធៀប​មុន​កើត​មានជំងឺឆ្លង​កូ​វីត​-១៩ នៅ​សល់​អ្នក​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​អូរ​ឬ​ស្សី​ប្រមា​ន​៣០​ភាគរយប៉ុណ្ណោះ ។ ទោះជា​គ្មាន​អ្នកទិញ អ្នកលក់​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​ ក៏​មិន​បានដំ​ឡើង​ថ្លៃ​លើ​មុខទំនិញ​របស់​ពួក​គាត់​ដែរ ។

សន្តិសុខ​បន្ត​ទៀត​ថា បើ​ទោះ​ផ្សារ​អូរ​ប្ញស្សី​រង​នូវ​ឥទ្ធិពល​​កូ​វីត​-១៩ យ៉ាងណា​ក្តី សន្តិសុខ​ក្នុង​ផ្សារ​មាន​របៀបរៀបរយ​ជា​ធម្មតា​ទេ ។ ចំណែក​ទិដ្ឋភាព​អ្នកលក់​ គឺ​លក់​ធម្មតា ខ្លះ​ពាក់​ម៉ាស់​ការពារ​ ខ្លះ​ក៏មិន​មាន​ពាក់​ម៉ាស​ដែរ តែ​ម្នាក់​ៗ​ហាក់បីដូច​មិនជា​សូវ​និយាយ​ស្តី​រកគ្នា​ជិត​ៗ​ទេ ។

អត្ថបទសរសេរ ដោយ