ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ ថៃ​អាច​នឹង​បិទ​ច្រកព្រំដែន​អូ​ស្មាច់​ជាមួយ​កម្ពុជា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​សម្តេច​ទទួល​បាន​ថៃ​អាច​នឹង​បិទ​ច្រកព្រំដែន​កម្ពុជា​ថៃ​នៅ​ច្រក​អូ​ស្មាច់​ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជាមួយ​ជំងឺ​កូ​វី​១៩ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​សម្តេច​ទទួល​បាន​ថៃ​អាច​នឹង​បិទ​ច្រកព្រំដែន​កម្ពុជា​ថៃ​នៅ​ច្រក​អូ​ស្មាច់​ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជាមួយ​ជំងឺ​កូ​វី​១៩ ។ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា​នេះ សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​មាន​បញ្ហា​បន្តិចបន្តួច នៅ​ច្រក​ត្រពាំង​ថ្លុ​ង ខេត្តកំពង់ចាម​មួយ​ច្រក​ទំនិញ​វៀតណាម ដោយសារ​ខាង​វៀតណាម​មិន​ឡាន​ដឹក​ទំនិញ​ពី​កម្ពុជា​ប្រមាណ​ជិត​៤០០​គ្រឿង នៅ​កកស្ទះ ។

សម្តេច​បន្ត​ថា បញ្ហា​នេះ​រហូត​មក​ដល់​ពេល​នេះ​បាន​ដោះស្រាយ​ខ្លះ​ហើយ ដោយសា​គយ​ច្រកព្រំដែន​បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម ដោយ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ ។ ចំពោះ​បញ្ហា​ច្រកព្រំដែន​ជាមួយ​វៀតណាម​ផ្សេង​ទៀត​មិន​មាន​បញ្ហា​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ចំពោះ​ច្រកព្រំដែន​ជាមួយ​ប្រទេស​ឡាវ​វិញ​ក៏​គ្មាន​បញ្ហា​នោះ​ដែរ ប៉ុន្តែ​ចំពោះ ច្រកព្រំដែន​ប្រទេស​ថៃ​វិញ តាម​ដឹង​ថៃ​អាច​នឹង​បិទ​ច្រក​អូ​ស្មាច់ ប៉ុន្តែ​ច្រក​ផ្សេង​ទៀត​មិន​ទាន់​មាន​លឺ​ព័ត៌មាន​នោះ​ទេ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំពោះ​វិធានការ​បិទ​ច្រកព្រំដែន​ជាមួយ​ថៃ ភាគី​កម្ពុជា​មិន​ទាន់​មាន​គោលការណ៍​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា​ក្រសួងមហាផ្ទៃ​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ