ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ទៅ​ថៃ​ពេល​នេះ​បាន លុះត្រា​តែ​​មាន​លិខិតបញ្ជាក់​សុខភាព

4 ឆ្នាំ មុន

ថៃ ៖ ចាប់ពី​ថ្ងៃអាទិត្យ​នេះ​ទៅ រដ្ឋាភិបាល​នឹង​ទាមទារ​ឱ្យ​មាន​លិខិត​វេជ្ជសាស្ត្រ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ពី​សំណាក់​អ្នកទេសចរ​ទាំងអស់ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដោយ​មិន​គិត​ពី​សញ្ជាតិ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​។ អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ឥឡូវនេះ ត្រូវ​បង្ហាញ​អាជ្ញាធរ​នូវ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​ដែល​បាន​ចេញ​មិន​លើស​ពី…

ថៃ ៖ ចាប់ពី​ថ្ងៃអាទិត្យ​នេះ​ទៅ រដ្ឋាភិបាល​នឹង​ទាមទារ​ឱ្យ​មាន​លិខិត​វេជ្ជសាស្ត្រ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ពី​សំណាក់​អ្នកទេសចរ​ទាំងអស់ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដោយ​មិន​គិត​ពី​សញ្ជាតិ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​។

អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ឥឡូវនេះ ត្រូវ​បង្ហាញ​អាជ្ញាធរ​នូវ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​ដែល​បាន​ចេញ​មិន​លើស​ពី ៧២​ម៉ោង​មុន​ពេល​ធ្វើ​ដំណើរ ដោយ​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បាន​ធ្វើតេស្ត​ហើយ​គ្មាន​ឃើញ​មេរោគ​។ ពួក​គេ​ក៏​ត្រូវ​បង្ហាញ​ពី​គោលនយោបាយ​ធានា​រ៉ាប់រង​មួយ ដែល​បង្ហាញ​ពី​ការ​ធានា​រ៉ាប់រង​អប្បបរមា​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ មិន​តិច​ជាង ១០០០០០​ដុល្លារ​អា​មេ​រិ​ក​។

វិធានការ​នេះ​ពី​មុន គឺជា​តម្រូវការ សម្រាប់​អ្នកទេសចរ​មក​ពី​តំបន់​ប្រឈម​មុខ​ខ្លាំង​ជាងគេ តែ​ពេល​នេះ គឺ​ប្រើប្រាស់​សម្រាប់​មនុស្ស​គ្រប់​សញ្ជាតិ​។ នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​យើង​កំពុង​រារាំង​ការ​ឆ្លង​ពី​ការ​ចូល​មក​ក្នុង​ប្រទេស​។ ដូច្នេះ​ហើយ​បានជា​មនុស្ស​ត្រូវកា​រវិ​ញ្ញាប​ន​ប័ត្រ​វេជ្ជសាស្ត្រ និង​ធានា​រ៉ាប់រង​សុខភាព ដើម្បី​ចូល​ប្រទេស​ថៃ​បាន​»​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក អា​នុ​ទី​ន ចាន់​វិ​រ៉ា​គល់ ក៏​បាន​និយាយ​ផង​ដែរ​ថា វិធាន​ការណ៍​នេះ​ធ្វើ​ឡើង​សម្រាប់​ជនបរទេស​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​។ យើង​កំពុង​អនុវត្ត​វិធានការ​តឹង​រឹង ដូច្នេះ​វា​នឹង​មានការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​ពួក​គេ​ក្នុង​ការ​មក​ទី​នេះ​។ លោក​បាន​បន្ថែម​ថា ក្រសួងមហាផ្ទៃ​ក៏​នឹង​បិទ​ព្រំដែន​ទាំងអស់​ដែរ​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ថៃ ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​តម្រូវ​ឱ្យ​ជនភៀសខ្លួន​ថៃ​បង្ហាញ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​និង​លិខិត​ទទួលស្គាល់​ការ​វិល​ត្រឡប់​របស់​ពួក​គេ ដោយ​ស្ថានទូត​ថៃ​អគ្គ​កុងស៊ុល​ថៃ ឬ​ក្រសួងការបរទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ