ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី ត្រៀម​ឱ្យ​គ្រូពេទ្យ​ដែល​ចូល​និវត្តន៍ មក​ជួយ​ព្យាបាល​កូ​វី​ដ​១៩​ដែរ

4 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ត្រៀម​រៀបចំ​សម្រាប់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​ពេទ្យ​ដែល​ចូល​និវត្តន៍​ឲ្យ​ចូល​មក​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ប្រសិនបើ​មានការ​កើនឡើង​ករណី​ថ្មី​បន្ត​ទៀត​។ លោក​វេជ្ជបណ្ឌិត អា​ដាម​បា​បា (Adham Baba)…

ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ត្រៀម​រៀបចំ​សម្រាប់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​ពេទ្យ​ដែល​ចូល​និវត្តន៍​ឲ្យ​ចូល​មក​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ប្រសិនបើ​មានការ​កើនឡើង​ករណី​ថ្មី​បន្ត​ទៀត​។

លោក​វេជ្ជបណ្ឌិត អា​ដាម​បា​បា (Adham Baba) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា ការ​សម្រេចចិត្ត​បែប​នេះ​នឹង​ត្រូវធ្វើ​ឡើង ប្រសិនបើ​ស្ថានការណ៍​កំពុង​មាន​ភាព​តានតឹង​។

លោក​បាន​និយាយ​នៅ​លើ​កម្មវិធី Bicara Naratif កាលពី​យប់មិញ​ថា «​ប្រសិនបើ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​ករណី​កើត​ថ្មី​ដូច​ជា នៅ​ប្រទេស​ដទៃ​ទៀត យើង​ត្រូវ​ឱ្យ​មន្ត្រី​ចូល​និវត្តន៍​ខាង​ផ្នែក​សុខាភិបាល​ចូល​មក​ជួយ​យើង​ដែរ​»​។

លោក​បាន​និយាយ​ថា គិត​មក​ដល់​ពេល​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​គ្រូពេទ្យ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ជាមួយនឹង​ជំងឺ​កាច​សាហាវ​នេះ​។

លោក​បាន​បន្ថែម​ថា ក្រសួង​បាន​ដាក់​ពង្រាយ​គ្រូពេទ្យ​ចំនួន ១០០០​នាក់ នៅ​មន្ទីរពេទ្យ​ចំនួន ៤៤ ទូ​ទាំង​ប្រទេស ដើម្បី​សម្រាល​បន្ទុក​គ្រូពេទ្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​បាន​បន្ថែម​គិលានុបដ្ឋាយិកា​ចំនួន ៨៣០​នាក់ លើ​កិច្ចសន្យា ដើម្បី​បង្កើន​សមត្ថភាព​កម្លាំង​ពលកម្ម​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​១៣៥ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​ករណី​កូ​វី​ដ​១៩ ក្នុង​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ​។

លោក​វេជ្ជបណ្ឌិត​អា​ដាម​បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹមថា ប្រទេស​ម៉ា​ឡេ​ស៊ី​អាច​ស្ថិត​ក្នុង​ចំណោម​ប្រជាជាតិ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​វីរុស​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ