ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង អំពាវនាវ​ពលរដ្ឋ​កុំ​រើសអើង និង​ប្រកាន់​បក្ខពួក ហើយ​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា កុំ​មានការ​រើសអើង និង​បក្សពួក និង​ពណ៌​សម្បុរ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា កុំ​មានការ​រើសអើង និង​បក្សពួក និង​ពណ៌​សម្បុរ ហើយ​អ្នក​បង្ហោះ​ព័ ត៌​មាន​មិន​ពិត​ជុំវិញ​បញ្ហា​កូ​វី​ដ​-១៩ ដែល​នាំ​ឲ្យ​មានការ​ទទួល​ចំពោះ​មុខ​ច្បាប់​ជា​មិន​ខាន ។ ការ​លើក​ឡើង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​នេះ បន្ទាប់​ពី​ជនជាតិ​ចាម​បាន​នាំ​គ្នា​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា ជនជាតិ​ខ្មែរ​មានការ​រើសអើង​ខ្លួន​ដោយសារ​មាន​ជនជាតិ​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ពេល​ពួក​គេ​ធ្វើ​ប្រារព្ធ​ពិធី​សាសនា ។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ស្ដី​ពី​វិធាន​ការណ៍​ការពា​ជំងឺ​កូ​វី​ដ​-១៩ នា​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​សម្ដេច​ស ខេ​ង បាន​លើក​ឡើង​ថា ពេល​កន្លង​មក​រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាជន​កម្ពុជា​មិន​ត្រូវ​បែងចែក​ជាតិ​សាស្ដ្រ​ឡើយ ជា​ពិសេស​មិន​ត្រូវ​រើសអើង​ផង​ដែរ ។ សម្ដេច​បាន​បញ្ជាក់​ថា «​សម្ដេច​តេ​ជោ​លោក​បាន​ណែនាំ​ថា មិន​ត្រូវ​ចែក​ខ្មែរ​អ៊ី​ស្លា​ម ខ្មែរ​នេះ ខ្មែរ​នោះ​ទេ គឺ​បងប្អូន​ខ្មែរ​យើង​បាន​ផ្សាយ​ចឹ​ង​ហើយ ។ ក្នុង​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ទៅ​ខេត្ត​បញ្ជាក់​ចំណុច​នេះ​ផង​ដែរ គឺថា​មិន​ត្រូវ​រើសអើង​ទេ ហើយ​មិន​ត្រឹម​ខ្មែរ​អ៊ី​ស្លា​ម​ទេ ជនជាតិ​ណា​ក៏​ដោយ​ដែល​បាន​ម​កម្ពុជា​ជួប​បញ្ហា​នឹង (​កូ​វី​ដ​-១៩) យើង​ក៏​មិន​ត្រូវ​រើសអើង​ដែរ​» ។

សម្ដេច​បន្ដ​ថា «​ដូច​ខ្ញុំ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ហ្នឹង​ដែល​សាកលលោក​ទាំងមូល​កំពុង​តែ​សាមគ្គី​គ្នា ដើម្បី​ទប់ស្កាត់​ជំងឺ​នឹង (​កូ​វី​ដ​-១៩) ចឹ​ង​ហើយ​ខ្មែរ​យើង​ក៏​ដូច​គ្នា​ដែរ ។ ខ្ញុំ​នៅ​បន្ដ​អំពាវនាវ​ថា​ទុកដាក់​ផលប្រយោជន៍​បុគ្គល​នឹង​ដោយឡែក​ទៅ​ផលប្រយោជន៍​ក្រុម​បក្សពួក​នឹង​ពណ៌​សម្បុរ​ដោយឡែក​សិន​ទៅ ដើម្បី​រួម​គ្នា​សិន​»​។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ដ្រី​មហាផ្ទៃ លើក​ឡើង​ថា ចំពោះ​អ្នក​រិះគន់​រាជរដ្ឋាភិបាល​តាម​បែប​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ស្វាគមន៍ និង​ទទួលយក ។ ជា​ពិសេស​អ្នក​រិះគន់​រដ្ឋាភិបាល និង​បង្ហោះ​ព័ត៌មាន​មិន​ពិត​ជុំវិញ​បញ្ហា កូ​វី​ដ​-១៩ នាំ​ឲ្យ​ច្របូកច្របល់​សង្គម​ជាតិ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ដ្រី​មហាផ្ទៃ​ក៏​បាន​គូសបញ្ជាក់​ថា «​ព័ត៌មាន​ពិត យើង​សូម​សាគ​មន៍ ព័ត៌មាន​ពិត​នេះ​ថា​ជួន​អី​គេ​ប្រឆាំង​រដ្ឋាភិបាល ក្នុង​ក្រប​ខណ្ឌ​ប្រជាធិបតេយ្យ ។ រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ស្អី​ៗ​ចឹ​ង​អាហ្នឹង​ជា​ព័ត៌មាន​ពិត ។ ប៉ុន្ដែ​មួយទៀត​ព័ត៌មាន​វា​អត់​មាន​ទេ រួច​ហើយ​គាត់​បំផុស​អាហ្នឹង​ខ្ញុំ សូម​មេត្តា​កាត់​បន្ថយ​ឈាន​ទៅ​លុប​បំ​បាច់ ដើម្បី​យើង​រួម​គ្នា​ការពារ​ជីវិត​សង្គម​របស់​យើង​ប្រជាជន​របស់​យើង ឥឡូវ​នឹង​មាន​បញ្ហា​នឹង (​កូ​វី​ដ​-១៩) ចឹ​ង​ហើយ​ប្រហែលជា​អាច​នឹង​តាម​ច្បាប់​របស់​យើង​ជា​ធរមាន​អាច​ថា​អ្នក​ទាំងឡាយ​ណា​នៅ​តែ​ប្រើប្រាស់​វោហា​ស័ព្ទ​ចឹ​ង​ច្របូកច្របល់​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ