ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ធ្វើការ​នៅ​រោងចក្រ​កូ​​រ៉េ វៀត​ណាម និងថៃ មាន​សុវត្ថិភាព​ល្អ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​អះអាង​ថា ពល​ករ​ដែល​ធ្វើការ​នៅ​រោងចក្រ​នៅ​កូរ៉េ វៀតណាម ថៃ មាន​សុវត្ថិ​ភាពល្អ…

រាជធានី​ភ្នំពេញ​ ៖​ លោក​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​អះអាង​ថា ពល​ករ​ដែល​ធ្វើការ​នៅ​រោងចក្រ​នៅ​កូរ៉េ វៀតណាម ថៃ មាន​សុវត្ថិ​ភាពល្អ ព្រោះ​គេ​មិន​បាន​ធ្វើ​ទំនាក់ទំនង​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ច្រើន​ក្រៅពី​មិត្ត​ភ​ក្ត​ការងារ និង​អ្នក​ផ្ទះ​ ។

យោង​តាម​សម្លេង​ដែល​ចេញផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថ្ងៃ​ទី​២០​ មីនា​ ឆ្នាំ​២០២០​ លោក​ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា ​នៅប្រទេស​ថៃ​គេ​មិន​បាន​បិទ​រោង​ចក្រ​នោះ​ទេ ប៉ុន្តែ​គេ​បិទ​ភោ​ជ​ណី​យ​ដ្ឋា​នក្លឹ​ប ឬ​សាកល​វិទ្យាល័យ​ ដោយសារ​អ្នក​ដែល​បំរើ​ការងារ​នៅ​ទីនោះ​គាត់​ជួប​ជាមួយ​អតិថិជន​ប្លែក​ៗ បើជា​និស្សិត គាត់​ជួប​មិត្ត​ភ​ក្ត​ផ្សេង​ៗ ហើយ​ពេល​ចេញពី​រៀន​គាត់​ចេញ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ៗ ដែលធ្វើ​ឲ្យ​គាត់​ប្រឈម​នឹង​ហានិភ័យ ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​។

លោក​បញ្ជាក់​ថា ផ្ទុយ​ទៅ​រោងចក្រ​នៅ​វៀតណាម កូរ៉េ ថៃ​នៅ​ពេល​ជួប​វិបត្តិ​នឹង​ជំងឺ​កូ​វី-ដ​១៩​នេះ ​គឺជា​មនុស្ស​ដែល​មាន​សុវត្ថិភាព​បំផុត​ពលករ ​។ ដោយសារ​គាត់​ធ្វើការ​ជាមួយ​មិត្ត​ភ​ក្តិសហការ​រីក​របស់​គាត់ គាត់​មិន​ជួប​មួយ​មនុស្ស​ចម្លែក​ទេ ជួប​តែ​មិត្តភក្តិ​របស់គាត់ ជួប​សមា​ជិ​ក​គ្រួសារ ឬ​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទាន់​ជាមួយ​គ្នា អីចឹង​ហានិភ័យ​អ្នក​ទាំងនេះ​មាន តិច​បើ​តាម ការ​វាយតម្លៃ​របស់​ក្រុម​វេជ្ជសាស្ត្រ​របស់​ថៃ កូរ៉េ និង​វៀតណាម​”​។

លោក​បន្ថែម​ថា គេ​បិទ​ភោ​ជ​ណី​យ​ដ្ឋា​ន ក្លឹ​ប​សម​្សាន្ត ហើយ​គេ​មិន​បិទ​រោងចក្រ​ដោយ​សារ រោងចក្រ​មិន​បំរើសេវា​ដល់​អតិថិជន​នោះ​ទេ ។ គាត់​ធ្វើ​ការងារ​តែ​ជាមួយ​សហការ​រី ហើយ​ជួប មុខតែ​គ្រួសារ​គាត់​ទេ អីចឹង​ មាន​លទ្ធភាព​ខាងក្រៅ​ណា​មក​ចំលង​គាត់​ទេ​។ អីចឹង​ហើយ​វា​ជា​លក្ខណៈ​ពិសេស​ដែល​ក្រុម​វេជ្ជសាស្ត្រ​វាយតម្លៃ​ថា​ តំបន់​ណា​ដែល​មាន​សុវត្ថិភាព​បន្ត​ឲ្យ​បើក​។ ប៉ុន្តែ​វិស័យ​ណា​ដែល​មាន​ហានិភ័យ ជួប​ជាមួយ​មនុស្ស​ច្រើន គឺ​ត្រូវ​តែ​បិទ​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក្រសួង​ការងារ​ក៏​បាន​អះអាង ​ចំពោះ​កន្លែង​ដែល​ធ្វើការ​ជាមួយ​មនុស្ស​ដដែល គឺ​រក្សា​ទុក​ឲ្យ​នៅ​ដដែល ហើយ​ការ​ទុក​នោះ​គឺ​ដើម្បី​រក្សា​សុវត្ថិភាព​បងប្អូន​កម្មករ​ទាំងអស់ ។ បើ​បញ្ឈប់​នោះ​បងប្អូន​នឹង​ធ្វើការ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ ដែល​ជា ហេតុ​នាំ​ឲ្យ​មាន ការ​ឆ្លង​ជំងឺ​វិញ​។ ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា​ ប្រទេស​ថៃ​បាន​ប្រកាស​មិន​ធ្វើ​បុណ្យចូលឆ្នាំ​នោះ ដោយសារ​បើ​ធ្វើ​ហើយ​ឈប់​ថ្ងៃ​ចូល​ឆ្នាំ​នោះ​មនុស្ស​នឹង​ធ្វើការ​ចល័ត​ពេញ​ប្រទេស​ថៃ​អី​ញ្ចឹ​ង​អ្នក​ទាំង​អស់នោះ​ដែល​ធ្វើ​សុវត្ថិភាព ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​គាត់​នឹង​ជួប​អ្នក​ធ្វើដំណើ​រដែល​ហានិ​ភ័យ​ក្នុង​ការ​ឆ្លង​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ