ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​នឹង​ដាក់​ដំណើរ​ធ្វើការ​តាម​ប្រព័ន្ធ​អន​ឡាញ​​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា ​លោក ម៉​ម ប៊ុ​ន​នាង ​បាន​អះអាង​ថា ​ព្រឹទ្ធ​សភា​នឹង​ដាក់​ដំណើរការ​ធ្វើ​ការងារ​របស់​មន្ត្រី​មួយ​ចំនួន​តាម​បណ្តាញ​អន​ឡាញ ដើម្បី​ទប់ស្កាត់ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ ផ្តល់​បទ​សម្ភាសន៍​ជា​ក្រុម​អ្នក​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា ​លោក ម៉​ម ប៊ុ​ន​នាង ​បាន​អះអាង​ថា ​ព្រឹទ្ធ​សភា​នឹង​ដាក់​ដំណើរការ​ធ្វើ​ការងារ​របស់​មន្ត្រី​មួយ​ចំនួន​តាម​បណ្តាញ​អន​ឡាញ ដើម្បី​ទប់ស្កាត់ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ ផ្តល់​បទ​សម្ភាសន៍​ជា​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ទី​២០​​មីនា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ការ​យកចិត្ត​ទុកដាក់របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ខិតខំ​បញ្ចេញ​ព័ត៌មានផ្សព្វផ្សាយ ដើម្បីទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ​តាម​ប្រព័ន្ធ​អន​ឡាញ ក៏​ដូច​ជា​ទូរទស្សន៍​នោះ ព្រឹទ្ធសភា​យើង​នឹងរៀ​បចំ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ការ​ទាប់​ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នេះ​ដោយ​ឲ្យ​មន្ត្រីមួយ​ចំនួន​ធ្វើការតាមអន​ឡាញ​»​។

​អ្នកនាំពាក្យ​បាន​បន្ត​ថា​ការ​ធ្វើ​បែប​នេះ​ ដើម្បី​ការងារ​សុវត្ថិភាព​ដល់​មន្ត្រី​ព្រឹទ្ធសភា ក៏​ដូច​ជា​សមាជិក​សមា​ជិក​ព្រឹទ្ធសភានោះ ​សម្តេច​​​សេនា​វិបុល​ភក្តី​ សាយ ឈុំ ​ប្រធាន ព្រឹទ្ធសភា​បាន​ស្នើ​ឲ្យ​អគ្គ​លេខាធិការ​ព្រឹទ្ធសភារៀបចំ​ប្រព័ន្ធ​អន​ឡាញ ទូរស័ព្ទ ភ្លាម​ៗ​ឲ្យ​មន្ត្រីធ្វើការ​។ ជាង​នេះ​ នៅ​តាម​នាយកដ្ឋាន អគ្គនាយក លេខាធិការដ្ឋាន​ត្រូវ​អនាម័យ ជា​និច្ច​មុន​ចូល​ធ្វើការ​ឬ​ប្រជុំ ដោយ​ត្រូវ​ពិនិត្យ​កំ​ដៅ និង​លាងដៃ​និង​សាប៊ូ ឬ​អាល់កុល ។ ​

លោក​ក៏​បាន​លើក​ឡើង​ថា ​បើសិន​មាន​មន្ត្រី​ណា​ម្នាក់​មាន​ខុស​ភាព​មិនល្អ នោះ​ខាង​ព្រឹទ្ធសភា​នឹង​ធ្វើការ​ទាក់ទង​បញ្ជូន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ភ្លាម​ៗ​។ រហូត​មក​ដល់​ពេល​នៅ​ក្នុង ព្រឹទ្ធសភា​មិន​ទាន់​មាន​អ្នក​ណាមួយ​មានកំ​ដៅ​លើស​តាម​ការ​កំណត់​នោះ​ទេ​។ ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ម៉​ម ប៊ុ​ន​នាង​ក៏​បាន​ឲ្យ​ដឹង​ថា​ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​វិ សាមញ្ញ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០០២ ក្រោម​អ​ធីប​តី​ភាព​ម​ស្តេច​សេនា​វិបុល​ភក្តី​សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៦​ដូច​ជា​៖

១-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក​វិទ្យា និង​នវានុវត្តន៍​។

២-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ ស្តី​ពី វិសោធន​កម្ម កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​។

៣-​ពិនិ​ត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​បី ស្តី​ពីវិសោធន​កម្ម កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​។

៤-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តី​ពី ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ។

៥-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី ការ​ផ្ទេរ​ទណ្ឌិត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

៦-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕ ​

អត្ថបទសរសេរ ដោយ