ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Liverpool នៅ​ថៃ​នាំ​គ្នា​ដង្ហែ​ពាន PL ខណៈ​ការ​ប្រកួត​នៅ​អង់គ្លេស​បាន​ផ្អាក (មានវីដេអូ)

4 ឆ្នាំ មុន

អ្នកគាំទ្រ​ក្រុម Liverpool ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​ដង្ហែ​ពានរង្វាន់ Premier League (​ពាន​សិប្បនិមិត្ត​) ខណៈ​ដែល​ការ​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា​ដោយសារ​វីរុស Covid-19​។…

អ្នកគាំទ្រ​ក្រុម Liverpool ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​ដង្ហែ​ពានរង្វាន់ Premier League (​ពាន​សិប្បនិមិត្ត​) ខណៈ​ដែល​ការ​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា​ដោយសារ​វីរុស Covid-19​។

មានការ​ជជែក​ដេញដោល​គ្នា​ជា​ច្រើន​ថា ការ​ឈ្នះ​ជើងឯក Premier League របស់​ក្រុម​ហង្ស​ក្រហម Liverpool ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ឬ​ក៏​អាច​ឈ្នះ​ពាន​ដោយ​គ្មាន​អ្នកគាំទ្រ​ចូលរួម ប្រសិនបើ​ការ​ប្រកួត​ក្របខ័ណ្ឌ​នេះ មិន​អាច​បញ្ចប់​បាន​តាម​ការ​គ្រោង ខណៈ​ដែល​ពួក​គេ​កំពុង​ឈរ​លើ​កំពូល​តារាង​នា​ពេល​បច្ចុប្បន្ន ។

ប៉ុន្តែ​ក្នុង​ខ្សែអាត់​វី​ដេ​អូ​មួយ​បាន​បង្ហាញ​ពី អ្នកគាំទ្រ​ក្លិប​នេះ​នៅ​ប្រទេស​ថៃ​ក្នុង​ខេត្ត Suphan Buri បាន​ធ្វើការ​ដង្ហែ​ពាន​អបអរ​របស់​ពួក​គេ ដោយ​មាន​ជួល​ក្រុម​តន្ត្រី និង​រៀបចំ​ព្រឹត្តិការណ៍​នេះ​តាម​ដងផ្លូវ នៅ​កសិដ្ឋាន​ក្នុងស្រុក​មួយ​កាលពី​ថ្ងៃ​អង្គារ (១៧ មីនា​) ។

ប្រធាន​ក្លិប​អ្នកគាំទ្រ​លោក Arnon Rakpol បាន​និយាយ​ថា «​ខ្ញុំ​ចាប់ផ្តើម​គាំទ្រ Liverpool តាំងពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ដល់​ពេល​នេះ ។ ខ្ញុំ​បាន​ដាក់ចិត្ត​ដាក់​កាយ​ដល់​ក្រុម​នេះ ហើយ​នៅ​ឆ្នាំ​នេះ​ខ្ញុំ​ប្រាកដ​ណាស់​ថា​ពួក​គេ​នឹង​ឈ្នះ​ពានរង្វាន់ Premier League»​។

លោក​បាន​បន្ថែម​ទៀត​ជុំវិញ​ក្បួន​ដង្ហែរ​នេះ ខណៈ​ប្រទេស​ថៃ ក៏​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ផង​ដែរ « ឥឡូវនេះ​ប្រជាជន​កំពុង​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច ហើយ​ទីប្រជុំជន​មាន​ភាព​ស្ងប់ស្ងាត់ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​ឱ្យ​ការ​ភ័យ​ខ្លាច មក​រំសាយ​ជាមួយនឹង​ព្រឹត្តិការណ៍​ចម្រុះ​ពណ៌​នេះ​។

ទោះ​យ៉ាងណា​ខ្ញុំ​ក៏​បាន​ធានា​ថា អ្នកចូលរួម​ទាំងអស់​បាន​ទទួល​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព និង លាង​សម្អាត​ដៃ​ជា​និច្ច​»​ ៕ (ដកស្រង់​ចេញពី newsflare, វី​ដេ​អូ​ពី Sportbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ