ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រើប្រាស់​មនុស្ស​យន្ត ជួយ​ដល់​គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ទីរពេទ្យ​ថៃ​កំពុង​ដាក់​ពង្រាយ​មនុស្ស​យន្ត ដើម្បី​វាស់​គ្រុនក្តៅ និង​ការពារ​សុខភាព​របស់​បុគ្គលិក​ពេទ្យ​ដែល​ធ្វើការ​លើស​កម្រិត​នៅ​ជួរ​មុខ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ។ ដំបូង​ឡើយ​វា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​តាមដាន​ការ​សង្គ្រោះ​អ្នកជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។…

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ទីរពេទ្យ​ថៃ​កំពុង​ដាក់​ពង្រាយ​មនុស្ស​យន្ត ដើម្បី​វាស់​គ្រុនក្តៅ និង​ការពារ​សុខភាព​របស់​បុគ្គលិក​ពេទ្យ​ដែល​ធ្វើការ​លើស​កម្រិត​នៅ​ជួរ​មុខ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ។ ដំបូង​ឡើយ​វា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​តាមដាន​ការ​សង្គ្រោះ​អ្នកជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ តែ​ពេល​នេះ គេ​បាន​កែសម្រួល​រៀបចំ​ម៉ាស៊ីន​ឡើង​វិញ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​។

មនុស្ស​យន្ត​ទាំងនេះ បាន​ជួយ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ចំនួន​៤ នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​បាងកក ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​របស់​ពួក​គេ ដោយ​អនុញ្ញាត​ឱ្យ​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា និយាយ​ទៅ​កាន់​អ្នកជម្ងឺ​តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​។

លោក Viboon Sangveraphunsiri នៃ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន បាន​មាន​ប្រសាសន៍​ថា​៖ «​ពួក​គេ​អាច​ឈរ​នៅ​ខាងក្រៅ​បន្ទប់ និង​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​នៅ​ខាងក្នុង​តាម​រយៈ​រ៉ូ​បូត​។​» លោក​បន្ត​ថា​គំរូ​ក្រោយ​ៗ​ទៀត នឹង​ត្រូវ​បាន​រចនា​ឡើង ដើម្បី​នាំ​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ដល់​អ្នកជំងឺ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​រោគ​កូ​វី​ដ​១៩ ចំនួន​ជាង​២០០​នាក់ ដែល​ត្រូវ​បាន​បញ្ជាក់​រួម​ទាំង​ការ​ស្លាប់​យ៉ាង​ហោច​ណាស់​ម្នាក់ ។ មនុស្ស​ជាង ៤០​នាក់ បានជា​សះស្បើយ​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ