ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយ​កាន់​រូបថត​ស្វែងរក​កូនស្រី​ ក្រោយនាង​បាត់ខ្លួនជាង​១ខែហើយ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ចំណាស់​ម្នាក់​​កាន់​រូបថត​​ជាមួយនឹង​​ទឹកមុខ​ក្រៀមក្រំ​ដើរ​សួរ​គេឯង​ស្វែង​រក​កូនស្រី​វ័យ​២៩​ឆ្នាំ​​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ជាង​១​ខែ​​មកហើយ គិតមក​​ត្រឹម​ថ្ងៃ​ទី​២០​ មីនា ឆ្នាំ​​២០២០ នេះ ​មិនដឹង​នាង​ទៅ​ទី​ណា ​ហើយ​ថែម​ទាំង​មិនដឹង​ពី​មូលហេតុ​​ឱ្យ​ពិតប្រាកដ​ទៀត​។​ ស្ត្រី​ចំណាស់​ម្នាក់​ដែល​កាន់​រូបថត​ស្វែងរក​កូន​ស្រី​ខាងលើ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ចំណាស់​ម្នាក់​​កាន់​រូបថត​​ជាមួយនឹង​​ទឹកមុខ​ក្រៀមក្រំ​ដើរ​សួរ​គេឯង​ស្វែង​រក​កូនស្រី​វ័យ​២៩​ឆ្នាំ​​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ជាង​១​ខែ​​មកហើយ គិតមក​​ត្រឹម​ថ្ងៃ​ទី​២០​ មីនា ឆ្នាំ​​២០២០ នេះ ​មិនដឹង​នាង​ទៅ​ទី​ណា ​ហើយ​ថែម​ទាំង​មិនដឹង​ពី​មូលហេតុ​​ឱ្យ​ពិតប្រាកដ​ទៀត​។​

ស្ត្រី​ចំណាស់​ម្នាក់​ដែល​កាន់​រូបថត​ស្វែងរក​កូន​ស្រី​ខាងលើ ឈ្មោះ​គង់​ ហួ​ អាយុ​៥៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​កើត​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ ​។ ចំណែក​​កូនស្រី​គាត់​ដែល​បាត់​ខ្លួនឈ្មោះ​អៀង ​សុខា​ ​អាយុ​២៩​ឆ្នាំ​ ប្រើ​​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​​ឈ្មោះ​ ស្រី​ពៅ ប៉ោយ​ប៉ែ​ត​ ។

​តាម​ប្រភពពី​​ស្ត្រី​ជា​ម្តាយ​បាន​​បញ្ជាក់​ថា​ កូនស្រី​​របស់​គាត់​បាន​បាត់​ខ្លួន​​កាលពី​រសៀល​ថ្ងៃ​ទី​៧​ កុ​ម្ភៈ ​ឆ្នាំ​២០២០​ ខណ​ៈ​គាត់​ទៅ​លេង​ផ្ទះ​ប្អូនស្រី​បង្កើត​ឈ្មោះ​គង់ មួយ​ អាយុ​៥១​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​គ្នា​។​

តាម​ប្រភព​ពីស្ត្រីជា​ម្តាយ​បានបន្ត​ថា​ នៅ​​ពេល​គាត់​វិល​ត្រឡប់​មកផ្ទះវិញ ​ស្រាប់តែ​បាត់​កូនស្រី​ មិនដឹងនាង​​ទៅ​ទី​ណា ​ហើយគាត់​​ដាក់​កា​រ​សង្ស័យ​ថា ​ប្រហែលជា​នាង​ដើរ​តាម​រក​គាត់​ រួច​វង្វេងផ្លូវ​ ដែល​រហូត​មក​ទល់​ថ្ងៃ​ទី​២០ ​មីនា ​នេះ ​នៅ​មិនឃើញ​នាង​វិល​ត្រឡប់​មក​ផ្ទះវិញ​​ឡើយ​។

តាម​ប្រភពពី​​ស្ត្រី​​ជា​ម្តាយ​បាន​​បញ្ជាក់​ថា​ កន្លង​មកកូនស្រីរបស់គាត់​​ធ្លាប់​កើត​​ជំងឺ​ស​រ​សៃ​ប្រសាទ​ផង​ដែរ​ ​ប៉ុន្តែ​គាត់​បាន​​នាំ​​នាង​ទៅ​ព្យាបាល​នៅ​ឯ​ខេត្តពោធិសាត់​ និង​ឲ្យ​លេបថ្នាំ​ជា​សះស្បើយ​វិញ​ហើយនា​​មួយ​រយៈ​ចុង​ក្រោយ​នេះ​។​ គាត់​បន្ត​ថា ​ក្រៅពី​កា​រ​ស្វែងរក​កូន​ស្រី គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ផង​ដែរ​។

​ទោះបីជា​បែបណា ​​ស្ត្រីជាម្តាយ​​ក៏បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន ​ប្រសិនបើ​​ឃើញ​កូន​របស់​គាត់​ដូច​ក្នុង​រូបថតនេះ សូម​​មេត្តា​ជួយ​ទាក់ទង​ប្រាប់​គាត់​ផង​តាម​លេខ​ទូរស័ព្ទ​ក្នុង​ក្រដាស់ដែល​គាត់​កាន់​បង្ហាញ​ស្រាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ