ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មាធិបតេយ្យ​មាន​ន័យ​ដូច​ម្តេច ?

4 ឆ្នាំ មុន

ពាក្យ​ថា​ធម្មាធិបតេយ្យ​មាន​ន័យ​ថា គឺ​ការ​កាន់​យក​ធម៌​ជា​ធំ កាន់​យក​គោល​ការ គឺ​សេចក្តី​ពិត ភាព​ស្អាតស្អំ ហេតុផល​ជា​ធំ ។ ធម្មាធិបតេយ្យ​នេះ​មាន​ន័យ​ទូលំទូលាយ​ណាស់​ដូច​ជា ការ​ប្រាថ្នា​រឿង​ល្អ ការ​សិក្សា​ត្រួតពិនិត្យ​រក​សេចក្តី​ពិត…

ពាក្យ​ថា​ធម្មាធិបតេយ្យ​មាន​ន័យ​ថា គឺ​ការ​កាន់​យក​ធម៌​ជា​ធំ កាន់​យក​គោល​ការ គឺ​សេចក្តី​ពិត ភាព​ស្អាតស្អំ ហេតុផល​ជា​ធំ ។

ធម្មាធិបតេយ្យ​នេះ​មាន​ន័យ​ទូលំទូលាយ​ណាស់​ដូច​ជា ការ​ប្រាថ្នា​រឿង​ល្អ ការ​សិក្សា​ត្រួតពិនិត្យ​រក​សេចក្តី​ពិត និង​ទស្សន​ទទួល​មតិយោបល់​យ៉ាង​ទូលំទូលាយ​យក​មក​ពិចារណា​រកហេតុ​ផល​ឱ្យ​បាន​ជាក់ច្បាស់ ពេញ​ទៅ​ដោយ​សតិបញ្ញា និង​រមិលមើល​ដោយ​សេចក្តី​បរិសុទ្ធ​នៃ​ចិត្ត​ថា​ជា​ការ​ប្រ ព្រឹ​ត្តទៅ​ប្រកបដោយ​ធម៌ និង​គោរព​ច្បាប់ វិន័យ គោល​ការ និង​របៀបរបប​ជា​ធំ ។

ការ​ប្រកាន់​យក​ធម៌​វិន័យ​, ដើរ​តាម​ពុទ្ធឱវាទ​, ប្រកាន់​យក​ផ្លូវ​ល្អ​…​ជា​ធំ​ហ្នឹងហើយ ដែល​លោក​ហៅ​ថា​ធម្មាធិបតេយ្យ​នោះ​។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ