ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ប្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​រស់នៅ​ខេត្តបាត់ដំបង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ប្តី បន្ទាប់​ពី​គាត់​មាន​វិជ្ជមាន​ជំងឺ​នេះ​ក្រោយ​ចូលរួម​ពិធី​សាសនា​នៅ​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល ។ យោង​តាម​សេចក្តី​ជូន​ជា​ព័ត៌មាន​របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ មីនា​នេះ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​រស់នៅ​ខេត្តបាត់ដំបង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ប្តី បន្ទាប់​ពី​គាត់​មាន​វិជ្ជមាន​ជំងឺ​នេះ​ក្រោយ​ចូលរួម​ពិធី​សាសនា​នៅ​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល ។

យោង​តាម​សេចក្តី​ជូន​ជា​ព័ត៌មាន​របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ មីនា​នេះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣៥​ឆ្នាំ ជា​ភរិយា​យ​របស់​បុរស​អាយុ​៤៥​ឆ្នាំ ដែល​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ និង​ស្ត្រី​អាយុ​៤១​ឆ្នាំ ជា​ភរិយា​បុរស​អាយុ​៤២​ឆ្នាំ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ អ្នក​ទាំងនេះ​រស់នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង ។

ក្រសួង​បន្ត​ថា នេះ​ជា​ករណី​លើ​ដំបូង​ដែល​ភរិយា​យ​ឆ្លង​ពី​ស្វាមី​ដែល​បាន​វិល​ត្រឡប់​ពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ស្ត្រី​ទាំង​២​នាក់​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​ដាច់​ដោយឡែក​នៅ​មន្ទី​ពេទ្យ​បាត់ដំបង ។

បើ​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ទៀត​ថា ស្ត្រី​ដែល​មាន​អាយុ​៣៥​ឆ្នាំ មានកូន​ស្រី​៤​នាក់ ពេល​ធ្វើតេស្ត​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ។ ចំណែក​ស្ត្រី​អាយុ​៤១​ឆ្នាំ មានកូន​៣​នាក់ និង​ម្តាយក្មេក ហើយ​ពេល​នេះ​ត្រូវ​បាន​យក​សំណាក​វត្ថុ​វិភាគ​រួចរាល់​ហើយ ។

សូម​ជម្រាប​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ មីនា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៤៧​ករណី​ហើយ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ