អត់​លុយ​ទិញ​ថ្នាំ បែកគំនិត​ថ្មី ចប់​ត្រឹម​ឃើញ​សកម្មភាព​ស្តែង​នឹង​ភ្នែក


រាជធានី​ភ្នំពេញ ៖ បើ​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​2​នាក់​ចាញ់​ហ្គេ​ម​បាញ់​ត្រី​អស់​លុយ ក៏​បែកគំនិត​ថ្មី​ចេញ​ដើរ​កាច់​.​ក​ម៉ូតូ​ប្រជាពលរដ្ឋ​បាន​សម្រេច ហើយ​បម្រុង​ជិះ​រត់គេច ស្រាប់តែ​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជាក់ស្តែង រួច​ធ្វើការ​ប្រដេញ​​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2 រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​20 ខែមីនា ឆ្នាំ​2020 នៅ​ចំណុច​ផ្ទះ​លេខ​18 ក្រុម​12 ភូមិ​3 ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ធឿ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​27​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​163 សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ពួក​គេ​បាន​សារភាព​ថា មូលហេតុ​ដែល​គេ​បែកគំនិត​ចេញ​លួច​បែប​នេះ ដោយសារ​តែ​ពួក​គេ​ចាញ់ល្បែង​ហ្គេ​ម​បាញ់​ត្រី និង​គ្មាន​លុយ​សម្រាប់​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ ម៉ាក HONDA AIR BLADE ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​2013 ពាក់​ស្លាក​លេខ​ភ្នំពេញ​1GQ-6496 នៅ​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ដោយ​បាន​ចាក់សោ​.​ក​ទុក​ចោល ហើយ​ក៏​ដើរទៅ​ជួប​មិត្ត​ភ័ក្ដិ​នៅ​ណា​ហ្គា​វើ​ល​2 បាត់​ទៅ​។ លុះដល់​ម៉ោង​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​2​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​ប៊ិ​ច​ពណ៌​ខ្មៅ អត់​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស ដោយ​ជិះ​ទៅ​មក​ជា​ច្រើន​ជុំ ។

សមត្ថកិច្ច​បន្ត​ថា ដោយ​គួរ​ឱ្យ​សង្ស័យ ក៏​បាន​ធ្វើ​តាម​ឃ្លាំមើល ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ឈប់​នៅផ្ទះ​កើតហេតុ រួច​ទម្លាក់​ជនសង្ស័យ​ឈ្មោះ ធឿ​ន វុ​ទ្ធី ឱ្យ​ចុះ​ទៅ​ធ្វើ​សកម្មភាព ចំណែក​បក្សពួក​គេ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ឈ្មោះ ធឿ​ន វុ​ទ្ធី ក៏​ដើរទៅ​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​បាន​សម្រេច រួច​ជិះ​បំរុង​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ មក​ដល់​ភ្លាម​ៗ​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​នាំ តែ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​បន្ថែម​ល្បឿន​ម៉ូតូ​យ៉ាង​លឿន​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​បាន​ក្រុម​កម្លាំង​ល្បាត​ធ្វើការ​ប្រដេញ​តាម​ឃាត់ខ្លួន រហូត​ដល់​ផ្លូវ​302 កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​1 រួច​ក៏​ឃាត់ខ្លួន​បាន​ជាក់ស្ដែង​តែ​ម្តង បន្ទាប់​មក​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​សួរនាំ​បន្ត​។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ឧបករណ៍ កាច់​.​ក​ម៉ូតូ​មួយ​កំ​ប្លេ​រ និង​ធ្វើតេស្ដ​ទឹកនោម រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ ជា​លទ្ធផល គឺ​វិជ្ជមាន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ