មនុស្សនៅក្នុងវ័យពី២២ ដល់៤៤ឆ្នាំ ប្រយ័ត្នមេរោគកូវីដ១៩ផង ។ ការស្រាវជ្រាវមួយនៅអាមេរិកបានរកឃើញថា មនុស្សពេញវ័យក្នុងវ័យនៅក្មេង គឺមិនមានប្រព័ន្ធការពារទល់នឹងមេរោគកូវីដ១៩ ខ្លាំងដូចដែលយើងគិតនោះឡើយ ។
គេបានធ្វើការសិក្សាស្រាវជ្រាវទៅលើមនុស្សចំនួន៤២២៦នាក់ដែលឆ្លងមេរោគកូវីដ១៩ នៅអាមេរិក ហើយគេសង្កេតឃើញថា ក្នុងចំណោមនោះមានមនុស្សវ័យពី២២ ទៅ៤០ឆ្នាំ រហូតដល់៧០៥នាក់ បានឆ្លងមេរោគនេះ ហើយក្នុងចំណោមនោះពី២ទៅ៤ភាគរយ តម្រូវអោយចូលកន្លែងសង្គ្រោះបន្ទាន់ ។
ដូច្នេះមនុស្សក្នុងវ័យនេះ នៅកម្ពុជាក៏គួរតែបង្កើនការប្រុងប្រយ័ត្នផង ដើម្បីចៀសវាងការឆ្លងមេរោគកូវីដ១៩នេះ ខណៈដែលមេរោគនេះបានចម្លងមនុស្សចំនួន៤៧នាក់ហើយនៅកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការស្រាវជ្រាវរបស់អាមេរិក គឺដូចការស្រាវជ្រាវរបស់ចិនដែរ គឺបានរកឃើញថាការស្លាប់ គឺទាក់ទងនឹងអាយុរបស់អ្នកជំងឺ ។
បានន័យថា អ្នកជំងឺកាន់តែចាស់កាន់តែមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ឪពុកម្តាយ និងជីដូនជីតារបស់យើងអោយបានខ្លាំងក្លាបំផុត ៕
ចែករំលែកព័តមាននេះ