ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​៤៧​ករណី​ ដោយ​៤៤​ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ និង​១​ករណី​ប៉ះពាល់​ផ្ទាល់​​អ្នកជំងឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​ម៉ោង ១០​និង​៣០​យប់​ថ្ងៃ​ទី ១៩ មីនា​នេះ យើង​រក​ឃើញ​អ្នកជំងឺ COVID-19 ១០​ករណី​បន្ថែម​ទៀត ដូច្នេះ​សរុប​ទាំងអស់​ចំនួន​៤៧​ករណី…

រាជធានី​ភ្នំពេញ ៖ រហូត​ម៉ោង ១០​និង​៣០​យប់​ថ្ងៃ​ទី ១៩ មីនា​នេះ យើង​រក​ឃើញ​អ្នកជំងឺ COVID-19 ១០​ករណី​បន្ថែម​ទៀត ដូច្នេះ​សរុប​ទាំងអស់​ចំនួន​៤៧​ករណី ដោយ​៤៤​ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ ១​ករណី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​២​ករណី​ជា​ប្រពន្ធ​ពីរ​នាក់ ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្តី​ពីរ​នាក់​មក​ពី​បុណ្យ​សាសនា​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​រក​ឃើញ​មាន​ផ្ទុក​វិជ្ជមាន COVID-19 ។ នេះ​បើ​យោង​តាម​ផេ​ក​នាយ​ដ្ឋា​ន​ប្រយុទ្ធ​នឺ​ង​ជំងឺឆ្លង​CDC ។

ដោយឡែក​យើង​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង ។ សូម​មើល​តារាង​ភ្ជាប់​មក​ជាមួយ​នេះ ខាងលើ ហើយព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​១១៥ ៕