ប្រិយមិត្តប្រហែលជាបានអានព័ត៌មានមួយចំនួនចុះផ្សាយទាក់ទងនឹង Smecta ដែលជាថ្នាំព្យាបាលជំងឺរាកដ៏ពេញនិយមទាំងសម្រាប់កុមារ និងមនុស្សពេញវ័យ របស់ប្រទេសបារាំង ដែលថា Smecta ត្រូវបានរដ្ឋាភិបាលបារាំងណែនាំមិនឱ្យកូនក្មេងប្រើ ដោយសារមានផ្ទុកជាតិសំណដ៏តិចតួចបំផុត ។
តាមការពិតទៅព័ត៌មានទាំងអស់នេះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ ដោយសារតែការបកប្រែបាត់ខ្លឹមសារ និងមិនគ្រប់ជ្រុងជ្រោយនៃព័ត៌មានទាំងអស់នោះ ជាហេតុបង្កអោយមានការយល់ច្រឡំទៅលើការប្រើប្រាស់ Smecta ព្រោះតាមសារណែនាំរបស់ក្រសួងសុខាភិបាលបារាំំង គឺមិនមានពាក់ព័ន្ធអ្វីនឹងការប៉ះពាល់សុខភាពកុមារអាយុលើសពី ២ឆ្នាំឡើយ គ្រាន់តែណែនាំអោយប្រើទឹកអូរ៉ាលីត ជាជម្រើសដំបូងសម្រាប់ព្យាបាលជំងឺរាករូសទៅលើកុមារអាយុក្រោម ២ឆ្នាំ ទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក WHO ប៉ុណ្ណោះ ។
ដូច្នេះហើយសម្រាប់ប្រិយមិត្ត និងឪពុកម្ដាយដែលប្រហែលជាមានការភ័យខ្លាចកន្លងមកនោះ សូមមេត្តាឈប់បារម្ភទៀតទៅ ព្រោះឆ្លងកាត់តាមការស្រាវជ្រាវ និងការពិសោធន៍បន្ថែមយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុនផលិតឱសថ IPSEN បាន បញ្ជាក់អោយឃើញថា សារធាតុសំណរដែលមានក្នុង Smecta មានកម្រិតយ៉ាងតិចតួចបំផុត ហើយមិនមានហានិភ័យអ្វីដល់សុខភាពឡើយ ។ ម្យ៉ាងទៀត នៅក្នុងចំណីអាហារ និងទឹកដែលយើងបរិភោគរាល់ថ្ងៃក៏មានផ្ទុកសារធាតុសំណដ៏តិចតួចបំផុតនេះដែរ ។
Smecta មិនត្រឹមតែបញ្ឈប់ការរាករូសខ្លាំងទេ ហើយថែមទាំងព្យាបាលមូលហេតុដែលបង្កអោយរាកផងដែរ ប៉ុន្ដែការប្រើប្រាស់សម្រាប់ការព្យាបាលជំងឺរាករយៈពេលយូរចំពោះក្មេងតូចៗ និងការប្រើប្រាស់ចំពោះស្ដ្រីមានផ្ទៃពោះ និងកំពុងបំបៅកូនដោយទឹកដោះគួរតែចៀសវាង ។
ដូច្នេះប្រិយមិត្ត បានជ្រាបច្បាស់ហើយអំពីការប្រើប្រាស់ Smecta សម្រាប់ក្រុមគ្រួសារ និងបុត្រធីតាលោកអ្នក ហើយសម្រាប់ព័ត៌មានបន្ថែមអាចសាកសួរគ្រូពេទ្យ ឬឱសថការីនៅតាមឱសថស្ថាននានាទូទាំងប្រទេសបាន ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផេក ៖ https://www.facebook.com/SmectaCambodia/ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ