​ខឹងគ្នាតាំងពីតូច លុះជួបដោយចៃដន្យ​បើកឆាកប្រយុទ្ធ​


រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​មាន​គំនុំ​ជាមួយនឹង​យុវជន​ម្នាក់​ទៀត​តាំងពី​តូច រ​ហូត​ដល់​ពេល​ជួបគ្នា​ដោយ​​ចៃដន្យ​​សង្ស័យផ្ទុះកំហឹង ក៏វាយតប់គ្នា បណ្តាល​ឱ្យ​​ផ្អើល​ពេញ​រង្វង់​មូល​នាងមច្ឆា​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និ​ង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​ខែ​មីនា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូ​បេតុង​OCIC​ នៅ​ចំណុច​រង្វង់​មូល​នាង​មច្ឆា​ ស្ថិ​ត​​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

តាម​ប្រ​ភព​​ព័ត៌មាន​ពី​ភាគីខាង​យុវជន​ឈ្មោះ​នី ភេទ​ប្រុស អាយុ​ប្រហែល​២៣​ទៅ២៤​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គីឡូ​លេខ​៧ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​ចំនួន២ទៅ​៣​នាក់​ ស្រាប់តែ​លេចមុខ​​យុវជនម្នាក់​ឈ្មោះ​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​ត្រូវជា​មិត្ត​ភក្តិនឹង​គ្នា​តាំងពី​តូច​ខឹង​រឿង​រ៉ាវ​ជា​ច្រើន​ក៏​សងសឹក​ដោយ​ស្ទុះ​​មក​វាយ​គាត់​ចំនួន​២​ទៅ៣​ដៃ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​សមត្ថកិច្ច​អន្តរា​គម​ន៍​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​នឹង​កម្លាំង​សន្តិសុខ​OCIC​ធ្វើការ​ឃាត់ខ្លួន​ទាំង​សងខាង​យក​ទៅ​សួរនាំ​នៅ​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​រក​ខុស​ត្រូវ​ថា​អ្នក​ណា​ជា​អ្នក​វាយមុន​ និង​អ្នកណា​ជា​អ្នក​រង​គ្រោះ ​​ហើយ​​អ្នកណាជាជន​បង្ក ​។

លុះ​សមត្ថកិច្ច​សួរនាំ​ទៅ ​ទើប​ជនសង្ស័យ​និយាយ​ថា​ ខ្លួន​ពិតជា​បាន​វាយ​​ប្រាកដ​មែន ​ដោយសារ​តែ​ខឹង​រឿង​គំនុំ​ចាស់​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ ​ខាងលើ​នេះ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ប្តឹង​ជន​បង្ក​អោយ​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​និ​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ