ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​យក្ស​២​នៅ​អង់គ្លេស​ផ្តល់​ប្រាក់ខែ​ដល់​បុគ្គលិក​កំឡុង​ពេល​ផ្អាក​ការ​ប្រកួត

4 ឆ្នាំ មុន

ក្លិប​ហង្ស​ក្រហម Liverpool និង​ក្លិប​បិសាច​ក្រហម Manchester United បាន​សម្រេច​បន្ត​ផ្តល់​ប្រាក់ខែ​ពេញលេញ​សម្រាប់​បុគ្គលិក​ខ្លួន បើ​ទោះបីជា​ការ​ប្រកួត​ទាំងអស់​ត្រូវ​បាន​ផ្អាក​ដល់​ថ្ងៃ​ទី​៣០ ខែមេសា​ក៏​ដោយ​។ យោង​តាម​ការ​ចុះ​ផ្សាយ​ពី liverpoolecho…

ក្លិប​ហង្ស​ក្រហម Liverpool និង​ក្លិប​បិសាច​ក្រហម Manchester United បាន​សម្រេច​បន្ត​ផ្តល់​ប្រាក់ខែ​ពេញលេញ​សម្រាប់​បុគ្គលិក​ខ្លួន បើ​ទោះបីជា​ការ​ប្រកួត​ទាំងអស់​ត្រូវ​បាន​ផ្អាក​ដល់​ថ្ងៃ​ទី​៣០ ខែមេសា​ក៏​ដោយ​។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី liverpoolecho បានឱ្យ​ដឹង​ថា​ក្លិប Liverpool នឹង​បន្ត​ផ្តល់​ប្រាក់ខែ​ពេញលេញ​ដល់​បុគ្គលិក​ទាំងអស់​របស់​ខ្លួន កំឡុង​ពេល​ការ​ផ្អាក​បាល់ទាត់​នៃ​ក្របខ័ណ្ឌ Premier League ។

មិន​ខុស​គ្នា​ក្លិប Manchester United ក៏​បាន​សម្រេច​ផ្តល់​ប្រាក់ខែ​ពេញលេញ សម្រាប់​បុគ្គលិក​ទាំងអស់​របស់​ខ្លួន ក្នុង​ពេល​ដែល​ការ​ប្រកួត​ទាំងអស់​ក្នុង​លី​គ​ត្រូវ​បាន​ផ្អាក នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី BBC​។

សូម​រំលឹក​ជូន​ថា អាជ្ញាធរ​បាល់ទាត់​អង់គ្លេស បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ការ​ប្រកួត​ទាំងអស់​ដែល​កាលពី​ការ​សម្រេច​លើក​ទី​១ ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា ត្រូវ​បន្ថែម​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង Covid-19 ក្នុង​ប្រទេស​អង់គ្លេស​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ