ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អាល់កុល​ហក់​ឡើង ​តែ​អាល់កុល​លាង​សម្លា.ប់​មេរោគ​លើ​ទីផ្សារ​ភាគច្រើន​ក្លែងក្លាយ ​និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​កំពុង​តែ​ត្រូវការ​ចាំបាច់​នូវ​ផលិតផល​អាល់កុល​ប្រើប្រាស់​សម្រាប់​លាង​សំអាត​ដៃ​ដើម្បី​សម្លាប់​មេរោគ ពិសេស​ក្រោយ​ពី​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន ៣៧ ករណី​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៩ មីនា​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​អាល់កុល​ហក់​ឡើង​ខ្លាំង នៅ​ខណៈ​ដែល​តម្រូវការ​អាល់កុល​យក​មក​លាងដៃ​សម្រាប់​សម្លាប់​មេរោគ​មាន​តម្រូវការ​ខ្ពស់ ។…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​កំពុង​តែ​ត្រូវការ​ចាំបាច់​នូវ​ផលិតផល​អាល់កុល​ប្រើប្រាស់​សម្រាប់​លាង​សំអាត​ដៃ​ដើម្បី​សម្លាប់​មេរោគ ពិសេស​ក្រោយ​ពី​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន ៣៧ ករណី​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៩ មីនា​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​អាល់កុល​ហក់​ឡើង​ខ្លាំង នៅ​ខណៈ​ដែល​តម្រូវការ​អាល់កុល​យក​មក​លាងដៃ​សម្រាប់​សម្លាប់​មេរោគ​មាន​តម្រូវការ​ខ្ពស់ ។

​តម្លៃ​អាល់កុល​លក់រាយ​ត្រូវ​បាន​គេ​លក់​មួយ​លី​ត្រ​មាន​តម្លៃ​តែ ១​ម៉ឺន​រៀលពេល​នេះ​តម្លៃ​បាន​ហក់​ឡើង​មួយ​ទ្វេរ​ជា​ពីរ ឬ​ក៏​មួយ​កាន ចំណុះ ៣០ លី​ត្រ​មាន​តម្លៃ​ជាង ៥០ ដុល្លារ ខណៈ​ពី​មុន​តម្លៃ​ជាង ២០ ដុល្លារ​តិច​តូច ។ ​ទន្ទឹម​នៅ​ការ​ឡើងថ្លៃ​នៃ​អាល់កុល​សម្លាប់​មេរោគ​នោះ គេ​សង្កេត​ឃើញ​ថា​មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល​និង​ចែកចាយ​នូវ​ផលិតផល​អាល់កុល​ក្លែង​ក្លាយជា​ច្រើន ដែល​មិន​មាន​ស្លាក​សញ្ញា​និង​ប្រភព​ច្បាស់លាស់​ហើយ​មាន​សារធាតុ​មេតា​ណុ​ល​កម្រិត​ខ្ពស់​ជា​ហេតុ​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល នៃ​ក្រសួងពាណិជ្ជកម្ម ។

​យោង​តាម​ច​ក្តី​ណែនាំ​ស្តី​ពី «​ការ​ទប់ស្កាត់​ការ​ចរាចរ ចែកចាយ​និង​ទិញ​ផលិតផល​អេ​ទីល​អាល់កុល​ក្លែងក្លាយ​ឬ​មេតា​ណុ​ល ប្រើប្រាស់​សម្រាប់​លាង​សំអាត​ដៃ​បង្កា​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​(​កូ​វី​ដ​១៩)​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​មីនា​បង្ហាញ​ថា តាម​រយៈ​ការ​ធ្វើ​អង្កេត​របស់​មន្ត្រី​ជំនាញ​និង​យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល​បាន​រក​ឃើញ​ថា អាល់កុល​ដែល​បាន​និង​កំពុង​ចរាចរ​លើ​ទីផ្សារ​ទាំងនោះ​ភាគច្រើន​គឺ​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា​(​អេ​ទីល​អាល់កុល​)​ដែល​មានមុខ​ងារ​ប្រើ​សម្រាប់​គោលបំណង​សំអាត​ដៃ បង្ការ​ចម្លង​មេរោគ​ទេ ប៉ុន្តែ​គឺជា​សារធាតុ​មេតា​ណុ​ល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់​៨០%​។

​សេចក្តីណែនាំ​បាន​សង្កត់ធ្ងន់​ថា «​ជា​ទូទៅ​ការ​លាង​សំអាត​ដៃ​ដោយ​ប្រើ​អាល់កុល​ដែល​មាន កម្រិត​មេតា​ណុ​ល​ខ្ពស់​ដូច​បាន​រក​ឃើញ​ទាំងនេះ​អាច​ជ្រាប​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មើលឃើញ​របស់​ភ្នែក ។​បន្ថែម​លើ​ពី​នេះ​សារធាតុ​មេតា​ណុ​ល​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​មានការ​យក​ទៅ​ប្រើប្រាស់​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេង​ៗ»​។

បើ​តាម​អគ្គនាយក​កាំ​ង​កុង​ត្រួ​ល​ណែនាំ​ឱ្យ អាជីវករ​អ្នកលក់​និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​អនុវត្ត​តាម​៖១)-​រាល់​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​អាល់កុល​សម្រាប់​ប្រើប្រាស់​ត្រូវ​ដាក់​ស្លាក​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព​អា​ស័​យ​ដ្ឋា​ន​អ្នក​ចែកចាយ​ឬ​ដាក់​លក់ និង​មានឈ្មោះ​ផលិតផល​ព្រមទាំង​កម្រិត​អាល់កុល​គិត​ជា​ភាគរយ​នៃ​អេ​ទីល​អាល់កុល​ឱ្យ​បាន​ត្រឹមត្រូវ​។​២)- ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​មេត្តា​កុំ​ទិញ​ផលិតផល​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា​និង​មិន​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់​សម្រាប់​លាង​សំអាត​កំចាត់​មេរោគ​ឬ​បង្ការ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​។​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រួ​ល​នៃ​ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​ចំពោះ​អាជីវករ​ណា​ដែល​សមត្ថកិច្ច​រក​ឃើញ​ថា​បាន​ចរាចរ​ឬ​ដាក់​លក់​ផលិតផល​អាល់កុល​ក្លែងក្លាយ​ដូច​រៀបរាប់​ខាងលើ​។

ស្ថិត​ក្នុង​កាលៈទេសៈ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វី​ដ​១៩​ត្រូវ​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជា​ច្រើន​ករណី​នៅ​មួយ​ខែ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​កម្មវិធី​ជុំ​ឬ​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​។​តាម​រយៈ​នៃ​ការ​ព្រួយបារម្ភ​នេះ​គេ​ក៏​សង្កេត​ឃើញ​ពលរដ្ឋ​ក៏​ដូច​ជា​យុវវ័យ​បាន​ប្រកាន់​ខ្ចប់​នៅ​អនាម័យ​ដៃ​ស្អាត​ដោយ​លាងដៃ​ជាមួយ​អាកុល​ឬ​ស្ព្រា​យ​លាងដៃ​ដើម្បី​ការពារ ឬ​បង្ការ​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

លោក សម្បត្តិ ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ដារ ខេត្ត​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ខ្ញុំ​ពលរដ្ឋ​ខ្លះ​គាត់​ទិញ​អាកុល​មួយ​ដប​ឬ​ពីរ​ដប​ទុក ហើយ​នៅ​ពេល​ទិញ​អាកុល​នេះ​ពួក​គាត់​មានការ​ពិភាក្សា​ជាមួយ​កន្លែង​លក់​ថ្នាំ​តម្រូវ​លាយ​ទឹក​កម្រិត​ប៉ុន្មាន​ទើប​ប្រើ​ទៅ​មិន​ប៉ះពាល់​សុខភាព​។​លោក​បាន​បន្ត​ថា​« ដើម្បី​ការពារ​ខ្លួនឯង​និង​ក្រុម​គ្រួសារ ខ្ញុំ​បាន​ទិញ​អាកុល​ចំនួន​ពីរ​ដប​ទុក​លាយ​ជាមួយ​និង​ទឹក​សម្រាប់​លាង​ដែរ​។​ជា​រួម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដា​ពួក​គាត់​ហាក់​មានការ​យល់​ដឹង​ច្រើន ហើយ​ពួក​គាត់​មិន​មានការ​ភិតភ័យ ពោល​ប្រជាពលរដ្ឋ​មាន​សកម្មភាព​ធម្មតា​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ