ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​សម្រេច​ប្តូរ​កាលបរិច្ឆេទ​ផ្អាក​ការ​ប្រកួត​បាល់ទាត់​ទាំងអស់

4 ឆ្នាំ មុន

បាល់ទាត់​ទាំងអស់​ក្នុង​ប្រទេស​អង់គ្លេស​សម្រេច​បន្ត​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បន្ត​កាន់តែ​ខ្លាំង​ក្នុង​ប្រទេស​នេះ ។ រាល់​ការ​ប្រកួត​នៅ​ក្នុង​លី​គ​អង់គ្លេស និង Women’s Super…

បាល់ទាត់​ទាំងអស់​ក្នុង​ប្រទេស​អង់គ្លេស​សម្រេច​បន្ត​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បន្ត​កាន់តែ​ខ្លាំង​ក្នុង​ប្រទេស​នេះ ។

រាល់​ការ​ប្រកួត​នៅ​ក្នុង​លី​គ​អង់គ្លេស និង Women’s Super League, Women’s Championship រួម​និង​ការ​ប្រកួត​ទាំងអស់​នៅ​ប្រទេស​ស្កុ​ត​ឡេ​ន​, វែ​ល និង​អៀរ​ឡង់​ខាងជើង​ក៏​ត្រូវ​បាន​ពន្យារពេល​ដូច​គ្នា​។

សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ក៏​បាន​យល់​ព្រមទៅ​នឹង​ការ​សម្រេចចិត្ត​ដ៏​សំខាន់​នេះ​ផង​ដែរ ។
សូម​រំលឹក​ជូន​ថា កាលពី​ការ​សម្រេច​លើក​ទី​១ បាន​ផ្អាក​រាល់​ការ​ប្រកួត​ទាំងអស់​រហូត​ដល់​ថ្ងៃ​ទី​៤ ខែមេសា ប៉ុន្តែ​ដោយសារ​តែ​រីក​រាលដាល​កាន់តែ​បន្ត ទើប​ធ្វើ​ឱ្យ​មានការ​សម្រេច​បន្ត​ផ្អាក​បែប​នេះ ។

សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ FA, Premier League និង EFL បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​​ចិត្ត ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នៃ​ការ​បន្ត​រដូវ​កាល ២០១៩-២០ និង​បំពេញ​រាល់​ការ​ប្រកួត​ក្នុងស្រុក និង​នៅ​ពានរង្វាន់​អ៊ឺ​រ៉ុ​ប «​ឱ្យ​ប្រកបដោយ​សុវត្ថិភាព ដែល​អាច​ធ្វើ​បាន​»​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ