ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពានាវដល់ម្ចាស់អាជីវកម្មជួល កុំឆ្លៀតឱកាសកេង​ចំណេញ លើ​ម្ចាស់ដើមមង្គលការដែលរំសាយវិញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​កម្មវិធី​នានា ដែល​ត្រូវ​បាន​រំសាយ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម មាន​ចុងភៅ ម្ចាស់​អគារ ភោជនីយដ្ឋាន…

រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​កម្មវិធី​នានា ដែល​ត្រូវ​បាន​រំសាយ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម មាន​ចុងភៅ ម្ចាស់​អគារ ភោជនីយដ្ឋាន ម្ចាស់​មជ្ឈមណ្ឌល​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សូម​មេត្តា​កុំ​កាត់​លុយ ឬ​យក​លេស​ទាមទារ​សំណង​នៃ​ការ​ខាតបង់​ពី​ម្ចាស់​កម្មវិធី​ដែល​បាន​កក់​ប្រាក់ ដើម្បី​កេង​ចំណេញ ។
សូម​អាន​សេច​ក្តី​ជូនដំណឹង​ដូច​ខាងក្រោម​៖


សេចក្តីប្រកាសបានបន្តថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ខាងលើ មេត្ដាយោគយល់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ