ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ១៩ ៖ NBC ដាក់​ចេញ​វិធាន​៣​បន្ថែម ​និង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្រិត​ទាប​ដល់​គ្រឹះស្ថាន​ធនាគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​ក្តី​បារម្ភ​អាច​ថា​ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជួប​បញ្ហា​នៅ​ពេល​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ដាក់​ចេញ​វិធានការ​៣​បន្ថែម​ដើម្បី​សម្រួល​ស​ន្នី​យ​ភាព ឬ​ទាមទារ​ឱ្យ​គ្រឹះស្ថាន​មាន​ទុន​បង្វិល​គ្រប់គ្រាន់ ខណៈ​ពេល​ការ​ផ្តល់​កម្ចី ឬ​ការ​ទទួល​ប្រាក់​ពី​អតិ​ជន​នៅ​មិន​ទាន់​ចោទ​ជា​បញ្ហា​។ លោក​ជំទាវ ជា​សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​ក្តី​បារម្ភ​អាច​ថា​ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជួប​បញ្ហា​នៅ​ពេល​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ដាក់​ចេញ​វិធានការ​៣​បន្ថែម​ដើម្បី​សម្រួល​ស​ន្នី​យ​ភាព ឬ​ទាមទារ​ឱ្យ​គ្រឹះស្ថាន​មាន​ទុន​បង្វិល​គ្រប់គ្រាន់ ខណៈ​ពេល​ការ​ផ្តល់​កម្ចី ឬ​ការ​ទទួល​ប្រាក់​ពី​អតិ​ជន​នៅ​មិន​ទាន់​ចោទ​ជា​បញ្ហា​។

លោក​ជំទាវ ជា​សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា​នេះ​ថា ធនាគារជាតិ​នៃ​កម្ពុជា (NBC) សម្រេច​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ចំនួន​៣​ផ្សេង​ទៀត​ដើម្បី​សម្រួល​ស​ន្នី​យ​ភាព​។ ដូច្នេះ​យើង​ទាមទារ​ឱ្យ​គ្រឹះស្ថាន​បន្ត​ផ្តល់​ឥណទាន ឬ​យើង​ទាមទារ​ឱ្យ​គ្រឹះស្ថាន​គាត់​រក្សា​ភាព​ទន់ភ្លន់​លើកលែង​ការ​យកការប្រាក់ ឬ​ប្រាក់​ដើម​ទាំង​អស់នោះ​គឺ​ទាមទារ​ឱ្យ​គ្រឹះស្ថាន​មាន​លុយ​បង្វិល​ច្រើន​នៅ​ក្នុង​ខ្លួន​(​គ្រឹះស្ថាន​)​។

លោក​ជំទាវ​បាន​ពន្យល់​បញ្ជាក់​ថា ដើម្បី​ជួយ​គ្រឹះស្ថាន​ឬ​មាន​ទុន​បង្វិល​នោះ​ហើយ​បន្តសកម្មភាព​គឺ​ទាមទារ​ឲ្យ​យើង​ចេញ​នូវ​វិធាន​ការណ៍​បន្ថែមចំនួន ៣ រួម​មាន ទី​១) – ថ្មី​ៗ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នៅ​ទ្រនាប់​ដើមទុន ។ ទាមទារ​ឱ្យ​គ្រឹះស្ថាន​រក្សា​ដើមទុន​នៅ​ខ្លួនឯង​ឱ្យ​បាន​ច្រើន ការពារ​បើសិនជា​មាន​អតិថិជន​មក​ដក​លុយ​គឺ​គាត់​ត្រូវ​មានការ​ផ្តល់​ជូន​ភ្លាម​ៗ​។ វិធានការ​ទី​២)- យើង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៃ​ប្រតិបត្តិការ​ផ្តល់​ស​ន្នី​យ​ភាព​មានការ​ធានា (LPCO) ។ វិធានការ​នេះ​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហើយ​កន្លង​មក​យើង​ដាក់​អត្រា​ការ​ប្រាក់ ហើយ​គ្រឹះស្ថាន​ណា​ហ៊ាន​ផ្តល់​ការ​ប្រាក់​ខ្ពស់​ជាងគេ គាត់​នឹង​ទទួល​បាន​ប្រាក់​នោះ​យក​ទៅ​ប្រើប្រាស់​ជាមួយ​អត្រា​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ​មាន​៣%, ៦​ខែ ២,៨%, ៣​ខែ ចំនួន ៣,៦% តែ​ចាប់ពី​ថ្ងៃនេះ​យើង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ទាប​បំផុត​គឺ ២,៥% ក្នុង​មួយ​ឆ្នាំ​, ២,៣% សម្រាប់​ឥណទាន​រយៈពេល​៦​ខែ និង​២,១% សម្រាប់​រយៈពេល​៣​ខែ​និង​វិធានការ​ទី​៣)-​គឺ​មូល​ប​ត្រ​អាច​ជួញដូរ​បាន​(NCD)​។ NCD​នេះ​នៅ​ពេល​កន្លង​មក​គឺ​យើង​ផ្តល់​ការ​ប្រាក់​ជូន​គាត់​(​គ្រឹះស្ថាន​)​។​សម្រាប់​ពេល​នេះ​អត្រា​ការ​ប្រាក់​ដែល​យើង​ផ្តល់​ជូន​គឺ​យើង​នឹង​កាត់​បន្ថយ​ការ​ប្រាក់​ដែល​យើង​ផ្តល់​ជូន​គាត់​។​ការ​កាត់​បន្ថយ​ការ​ប្រាក់​នេះ​គឺ​ចង់ឱ្យ​គ្រឹះស្ថាន​យក​លុយ​ដែល​នៅ​សល់​ផ្តល់​ឥណទាន​ខាងក្រៅ​» ។

បើ​តាម​លោក​ជំទាវ នៅ​ពេល​កន្លង​មក​ធន​គារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ផ្សេង​ៗ ដូច​ជា​៖ ១)-​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធន​គារ​និង​ហិរញ្ញវត្ថុ​បន្ត​ផ្តល់​ឥណទាន​កាន់តែ​សកម្ម​ទៅ​លើ​វិស័យ​អាទិភាព ដើម្បី​ធានា​និរន្តរភាព​អាជីវកម្ម​ទាំងនោះ​។ ទី​២)-​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធន​គារ​និង​ហិរញ្ញវត្ថុ​រក្សា​ភាព​ទន់ភ្លន់​តាម​លទ្ធភាព​ជាក់ស្តែង តាម​រយៈ​ការ​ពិនិត្យ​លទ្ធភាព​កាត់​បន្ថយ​កា​ពន្យា​ពេល​សង​ប្រាក់​ដើម​និង​ការ​ប្រាក់​ពិសេស​ម្ចាស់​អាជីវកម្ម​នៅ​តាម​វិស័យ​សណ្ឋាគារ​និង​ផ្ទះសំណាក់​និង​ផ្នែក​ពាក់ព័ន្ធ និង​ទី​៣)-​បន្ត​តាមដាន​ដាក់​វិធានការ​ការពារ​នៃ​ការ​រីក​រាលដាល​ទៅ​លើ​អតិថិជន​ដើម្បី​ធានា​បាន​នៅ​និរន្តរភាព​ប្រតិបត្តិការ​។​ ​លោក​ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​បើ​យើង​គិត​មក​ដល់​ឥលូវ​នេះ យើង​អត់​ទាន់​ឃើញ​មានការ​ប៉ះពាល់​អ្វី​ទេ តែ​រយៈពេល​ទៅ​មុខ​ទៀត​យើង​មិនដឹង​វា​យ៉ាងម៉េច​ទេ តែ​យើង​កំពុង​តាមដាន​យ៉ាង​លម្អិត​។ អីចឹង​ពី​ខាង​សមាគម​យើង​កំពុង​តែ​តាមដាន​ស្ថានភាព​នេះ​នៅឡើយ ហើយ​យើង​កំពុង​តែ​ធ្វើការ​ជាមួយ​ខាង​ធនាគារជាតិ​លើ​បញ្ហា​នេះ​»​។

លោក​បាន​សង្កត់ធ្ងន់​ថា «​សព្វ​ថ្ងៃនេះ​យើង​អត់​ទាន់​មានការ​រាយការណ៍​ទេ តែ​អាច​នៅ​ចុងខែ​៣ អីចឹង​ដាច់​ខែមីនា​នេះ​យើង​នឹង​សុំ​របាយការណ៍​ពី​ខាង​សមាជិក​ពាក់ព័ន្ធ​ផល​ប៉ះពាល់​នានា ឬ​ការ​ត្អូញត្អែ​ពី​អតិថិជន ហើយ​ខាង​សមាគម​យើង​មិន​ទាន់​ការ​រិះគន់​អ្វី​នៅឡើយ​នោះ​ទេ​។​មក​ដល់​ពេល​នេះ​យើង​ហាក់ដូចជា​ឃើញ​ថា​មាន​សញ្ញា​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​»​។ បើ​តាម​នាយក​ប្រតិបត្តិ​រូប​នេះ​ថា ធនាគារកណ្តាល​មាន​តួនាទី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​រក្សា​គោលនយោបាយ​ហិរញ្ញវត្ថុ ហើយ​នៅ​ពេល​ធន​គារ​កណ្តាល​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​បន្ធូរបន្ថយ​និង​ចូលរួម​ជួយ​ដោះស្រាយ​ទុក​លំបាក​អតិថិជន​។

​លោក​ផល វ៉ា​ន់​ឌី បាន​បន្ត​ថា «​ខ្ញុំ​ជឿ​ថា​ធនាគារជាតិ​ដែល​ជា​អាណាព្យាបាល ក៏​មានការ​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​វិញ​ដែរ​ដើម្បី​ជួយ​គ្នា​ឆ្លងកាត់​ការ​លំបាក​ទាំងអស់​គ្នា​។ ការ​ដាក់​ចេញ​វិធានការ​របស់​ធនាគារជាតិ​នៅ​ពេល​ក​ន្ល​មក​ក៏​ដូច​ការ​ដាក់​ចេញ​នៅ​វិធានការ​ថ្មី​ៗ​បន្ថែម​ទៀត​នេះ ជា​រួម​តំណាង​ឱ្យ​សមាគម​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​យើង​នឹង​អាច​រក្សា​បាន​ស្ថិរភាព​សេដ្ឋកិច្ច​និង រក្សា​បាន​សុខា​មា​ល​ភាព​ជូន​អតិថិជន​របស់​យើង​។​លើស​ពី​នេះ​គ្រឹះស្ថាន​ក៏​មាន​និរន្តរភាព​ដែរ ទោះបី​គ្រឹះស្ថាន​ជួប​ការ​លំបាក​និង​មានការ​បារម្ភ​ក្តី​»​។

ពាក់ព័ន្ធការផ្តល់ឥណទាននិងការទទួលប្រាក់បញ្ញើនៅក្នុងវិស័យខាងលើបើតាមសមាគម មីក្រូហិញ្ញវត្ថុបង្ហាញថាកាលឆ្នំា២០១៩ចំនួនប្រាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ៣.៧៨១លានដុល្លារអាមេរិក គិតជាចំនួនអតិថិជនប្រមាណ២,៨លាននាក់ បើធៀបនឹងឆ្នំា២០១៨មាន២.៨១៩លានដុល្លារអាមេរិកគិតជាចំនួនអតិថិជន២‌,១លាននាក់។ចំណែកការផ្តល់ប្រាក់កម្ចីឬការផ្តល់ឥណទាននៅឆ្នំា២០១៩មាន៧.៣៤១លានដុល្លារអាមេរិកផ្តល់ជូនអតិថិជនប្រមាណ២,២លាននាក់ បើប្រៀបធៀបនឹងឆ្នំា២០១៨មានតែ៥.៥៣៧លានដុល្លារអាមេរិកផ្តល់ជូនអតិថិជន២លាននាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ