ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ម៉ា​ឡេ​ស៊ី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នៅ​វិហារ​អ៊ី​ស្លា​ម ៦៣​នាក់​បន្ថែម សរុប​​៩០០​ករណី

4 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពួរ ៖ លោក​វេជ្ជបណ្ឌិត​អា​ដាម បា​បា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា​នេះ​ថា ក្រសួង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី ចំនួន ១១០​បន្ថែម​ទៀត…

កូ​ឡា​ឡាំ​ពួរ ៖ លោក​វេជ្ជបណ្ឌិត​អា​ដាម បា​បា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា​នេះ​ថា ក្រសួង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី ចំនួន ១១០​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​សរុប​អ្នក​ឆ្លង Covid-19 ទូ​ទាំង​ប្រទេស​នេះ​កើនឡើង​ដល់ ៩០០​ករណី​ហើយ នេះបើតាមសារព័ត៌មាន malaymail របស់ម៉ា​ឡេ​ស៊ី​ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម ១១០​ករណី​ថ្មី មាន​ចំនួន ៦៣​ករណី មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ការ​ប្រមូលផ្តុំ​គ្នា នៅ​ឯ​វិហារ​អ៊ី​ស្លា​ម​មួយ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក្នុង​តំបន់ Jamek Sri Petaling Mosque ដែល​បាន​បើក​ឲ្យ​ចូល​គោរព​តាម​បែប​សាសនា កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ។

លោក​វេជ្ជបណ្ឌិត​អា​ដាម បា​បា ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និសីទកាសែត នៅ​ឯ​ទីស្តីការក្រសួង​សុខាភិបាល​ម៉ា​ឡេ​ស៊ី លោក​ថា “​ក្នុង​ចំណោម ៩០០​ករណី ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃនេះ មាន​៥៧៦​ករណី ទាក់ទង​ផ្ទាល់​ជាមួយនឹង​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​វិហារ​អ៊ី​ស្លា​ម​” ។

យ៉ាងណា មិន​មាន​របាយការណ៍ បញ្ជាក់​ពី​ការ​ស្លាប់ ដែល​ទាក់ទង​នឹង​អ្នកជំងឺ Covid-19 នៅ​ថ្ងៃនេះ​ទេ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី រក្សារ​ចំនួន​អ្នក​ស្លាប់​២​នាក់ ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ